ភ្ញៀវទេសចរជាង២៦ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long ក្នុងឱកាសបុណ្យចូលឆ្នាំសកល
|
ភ្ញៀវទេសចរជាង២៦ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long ក្នុងឱកាសបុណ្យ ចូលឆ្នាំសកល |
(VOVworld)-យោងតាមព័ត៌មានពី កំពង់ផែផ្លូវទឹក ខេត្ត Quang Ninhថា ក្នុងអំឡុង
រយៈ ពេលពីរថ្ងៃគឺថ្ងៃទី៣១ធ្នូឆ្នាំ២០១៦ និងទី១មករាឆ្នាំ២០១៧ គឺមានភ្ញៀវទេសចរ
ចំនួន ២៦ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long ដែលភាគច្រើនគឺភ្ញៀវអន្តរជាតិ
កើន ៥០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ដើម្បីបង្កើនការងារធានា
សុវត្ថភាពសម្រាប់ភ្ញៀវទេសចរមកទស្សនាឈូងសមុទ្រ មុននោះ កំពង់ផែផ្លូវទឹកខេត្ត
Quang Ninh បានពិនិត្យឡើងវិញនូវសវាកម្មមួយចំនួនអំពីការធានាសុវត្ថភាពតាម
ផ្លូវទឹកនិងលើកកំពស់ស្មារតីបម្រើភ្ញៀវទេសចរផងដែរ។ លោក Nguyen Phi Cuong
នៅកំពង់ផែផ្លូវទឹកខេត្ត Quang Ninh បានឲ្យដឹងថា៖
“យើងខ្ញុំប្តេជ្ញាដោះស្រាយរាល់ករណីល្មើសច្បាប់លើឧបករណ៍សុវត្ថភាពព្រម
ទាំងបង្កលក្ខណៈល្អបំផុតសម្រាប់អ្នកបម្រើការលើកប៉ាល់នានាផងដែរ”៕