ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS
|
ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS (AFP) |
Vovworld-ភ្ញៀវទេសចរណ៍បរទេសរាប់ម៉ឺននាក់ទើបនឹងបានលុបចោលទួរ
ទៅកាន់កូរ៉េខាងត្បូងគិតតាំងពីពេលជំងឺផ្ដាសាយមជ្ឈឹមបូព៌ា(MERS) បាន
រីករាលដាលនៅប្រទេសនេះ។ គិតមកដល់ថ្ងៃទី១២មិថុនា បរិមាណករណីឆ្លង
ជំងឺ MERS នៅកូរ៉េខាងត្បូងបានកើនឡើងដល់១២៦ករណី។ អង្គការទេសចរណ៍
កូរ៉េខាងត្បូងបានប្រកាសថា រីឯក្នុងថ្ងៃទី១១មិថុនា ភ្ញៀវទេសចរណ៍តៃវ៉ាន់និងចិន
ប្រមាណ១១ពាន់នាក់បានលុបចោលទួរទៅកូរ៉េខាងត្បូង។ គិតមកដល់ថ្ងៃទី១១
មិថុនា មានភ្ញៀវទេសចរណ៍បរទេសប្រមាណ៨៤ពាន់នាក់បានលុបចោលទួរទៅ
កូរ៉េខាងត្បូងគិតតាំងពីករណីឆ្លង MERS ដើមដំបូងនៅប្រទេសនេះបានប្រកាស
នាថ្ងៃទី២០ឧសភាកន្លងមក៕