|
ភាពឆើយឆាយក្នុងមហោស្រពផ្កាកាំជ្រូចអន្តរជាតិ Da Nang 2017 |
(VOV)_មហោស្រពផ្កាកាំជ្រូចអន្តរជាតិ Da Nang 2017 បានបើកនាយប់ថ្ងៃទី៣០មេសា នៅលើទន្លេ Han ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម)។ អញ្ជើញចូលរួមពិធីបើកនេះមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំទីក្រុង Da Nang ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនៅវៀតណាម រួមជាមួយប្រជាជននិងភ្ញៀវទេសចរជាច្រើនកុះករ។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានអោយដឹងថា៖
“ មហោស្រពផ្កាកាំជ្រូចនេះជាមហោស្រពពិសេសដោយឡែក និងលេចធ្លោនៅទីក្រុង Da Nang។ យើង ខ្ញុំនឹងខំប្រឹងប្រែងធ្វើអោយពិធីបុណ្យនេះកាន់តែអភិវឌ្ឍន៍ និងល្អប្រសើរថែមទៀត។ នេះជាចំណុចសំខាន់មួយដើម្បីទាក់ទាញភ្ញៀវទេសចរមកដល់ទីក្រុងDa Nang៕”