ភាពតានតឹងការទូតរវាងប៉ូឡូញនិងបេឡារុស្ស ដោយសារវិបត្តិចំណាកស្រុកនៅតាមតំបន់ព្រំដែន
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីប៉ូឡូញក៏បានស្នើថា បេឡារុស្សកំពុងព្យាយាមបញ្ឆេះការប្រឈមមុខដាក់គ្នា ដោយការលើកទឹកចិត្តជនចំណាកស្រុកឱ្យចូលប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុប។
ទាហានប៉ូឡូញត្រូវបានដាក់ពង្រាយនៅរបងព្រំដែនប៉ូឡូញ-បេឡារុស្ស (រូបថត៖ newseu) |
កាលពីថ្ងៃទី៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានព្រមានថា ភាពតានតឹងជាមួយបេឡារុសអាចកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលប៉ូឡូញបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីទប់ទល់ជាមួយនឹងការកើនឡើងនៃចំនួនជនចំណាកស្រុកដែលកំពុងប្រមូលផ្តុំនៅក្នុងតំបន់នេះ។ លោកនាយករដ្ឋមន្ត្រីប៉ូឡូញក៏បានស្នើថា បេឡារុស្សកំពុងព្យាយាមបញ្ឆេះការប្រឈមមុខដាក់គ្នា ដោយការលើកទឹកចិត្តជនចំណាកស្រុកឱ្យចូលប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុប។
ទន្ទឹមនឹងនេះ នៅថ្ងៃដដែល ក្រសួងការពារជាតិបេឡារុស្សបានកោះហៅអនុព័ន្ធយោធានៅស្ថាន ទូតប៉ូឡូញប្រចាំទីក្រុង Minsk ដើម្បីជម្រាបអំពីការចោទប្រកាន់ប៉ូឡូញដោយគ្មានមូលដ្ឋានលើទីក្រុង Minsk អំពីការចូលរួមរបស់យោធាបេឡារុស្សក្នុងជម្លោះវិបត្តិចំណាកស្រុកតាមព្រំដែន។ ភាគីបេឡារុស្សបានកត់សម្គាល់ថា "ដើម្បីធ្វើសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរបែបនេះ ត្រូវមានភស្តុតាងរឹងមាំ ប្រសិនបើមិនដូច្នោះទេ ការចោទប្រកាន់ទាំងនេះត្រូវបានចាត់ទុកថាជាការញុះញង់ដល់កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបេឡារុស្ស"៕