ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃទី ២៧ តុលា បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ   និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ   ដោយស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំបន្ទាន់មួយដោយថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។

ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល - ảnh 1ទិដ្ឋភាពក្នុងរដ្ឋធានី Tehran របស់អ៊ីរ៉ង់បន្ទាប់ពីការផ្ទុះដែលបណ្តាលមកពីការវាយឆ្មក់របស់អ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថាលោក Araghchi បាន "ស្នើឱ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីប្រកាន់ជំហរថ្កោលទោស" សកម្មភាពនេះ។ ក្នុងលិខិត លោក Araghchi បានបញ្ជាក់ថាប្រព័ន្ធការពាររបស់អ៊ីរ៉ង់បានស្ទាក់ចាប់បានភាគច្រើន គ្រាប់រំសេវ ប៉ុន្តែការវាយប្រហារបានបង្កការខូចខាតដល់គោលដៅ ក៏ដូចជាសម្លាប់ទាហានអ៊ីរ៉ង់បួននាក់។ លោករដ្ឋមន្ត្រីការបរទេសរួបនេះបានចាត់ទុកថា ការវាយប្រហាររបស់អ៊ីស្រាអែល "បានរំលោភលើគោលការណ៍របស់អ៊ីរ៉ង់យ៉ាងច្បាស់" និងបានបញ្ជាក់ពីសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបចំពោះសកម្មភាពនេះ។ យករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា ការវាយប្រហារតាមអាកាសរបស់ប្រទេសនេះ ទៅលើប្រទេសអ៊ីរ៉ង់គឺ "ច្បាស់លាស់ និងខ្លាំងក្លា" ដោយសម្រេចបាននូវគោលដៅទាំងអស់។

បន្ទាប់មកក្រុមប្រឹក្សាសន្តិសុខបានចេញសេចក្តីជូនដំណឹងដោយឲ្យដឹងថា នឹងកោះប្រជុំនៅថ្ងៃទី ២៨ ខែតុលា ម៉ោងក្នុងស្រុកនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) តាមសំណើរបស់អ៊ីរ៉ង់។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Dannon បានចាត់ទុកថា លោកនឹងការពារសិទ្ធិស្វ័យការពារបស់អ៊ីស្រាអ៊ែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ