(VOVworld)-នាយប់ថ្ងៃទី១៨កញ្ញា ប្រជាជនសាធារណរដ្ឋឆែករាប់រយនាក់បានទៅ
ដល់រោងភាពយន្ត Lucerna នៅរដ្ឋធានី Praha ដើម្បីទស្សនាខ្សែភាពយន្ត “ជីវិតរបស់
នាង Yen” ។នេះជាខ្សែភាពយន្តតែមួយគត់របស់វៀតណាមដែលបានបញ្ចាំងនៅ
មហោស្រពភាពយន្តអាស៊ានលើកទី៥នៅសាធារណរដ្ឋឆែក។អ្នកស្រី Martina
Mikova ជនឆែកមួយនាក់រស់នៅរដ្ឋធានី Praha បានឲ្យដឹងថា៖
“នាងខ្ញុំចាប់អារម្មណ៍នឹងសាចរឿងនៃខ្សែភាពយន្តនេះណស់។ តាមរយៈខ្សែ
ភាពយន្តនេះ នាងខ្ញុំបានឃើញនូវជីវភាព រស់នៅរបស់ប្រជាជនវៀតណាម។ នាង
ខ្ញុំចូលចិត្តតួឯកក្នុងរឿង។ ពិបាកណាស់ក្នុង ការរក្សាសុភមង្គលក្នុងគ្រួសារ ប៉ុន្តែ
នាងម្នាក់នោះធ្វើបាន”។
ខ្សែភាពយន្ត “ជីវិតរបស់នាង Yen ” របស់អ្នកដឹកនាំរឿង Dinh Tuan Vu ទទួល
បានរង្វាន់ចំនួន៥នៅមហោស្រពភាពយន្តវៀតណាមលើកទី១៩ឆ្នាំ២០១៥៕