ភ្លើងឆេះព្រៃបានដុតបំផ្លាញដីជាង ១,៦ លានហិកតានៅឥណ្ឌូនេស៊ី
(VOVWORLD) - ខែត្ត Jambi និង Kalimantan ខាងលិចគឺជាតំបន់ដែលកើតមានឡើងភ្លើងឆេះព្រៃខ្ពស់បំផុតដែលបានគំរាមកំហែងយ៉ាងខ្លាំងដល់ដែនជម្រករបស់សត្វខ្លានិងស្វាក្រហម។
នៅក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបានដុតបំផ្លាញដីយ៉ាងហោចណាស់ ១, ៦ លានហិកតា ជាចម្បងដីល្បាប់និងដីរិចរិល។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២ ខែធ្នូ មជ្ឈមណ្ឌលស្រាវជ្រាវព្រៃឈើអន្តរជាតិ (LIFOR) បានឲ្យដឹងថា រូបភាពផ្កាយរណបដែលប្រមូលបាននៅខេត្តចំនួន ៧ នៅឥណ្ឌូនេស៊ីក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៩ បានបង្ហាញថា ភ្លើងឆេះព្រៃភាគច្រើនកើតឡើងនៅលើតំបន់ត្រូវបានកាប់ឆ្ការអស់រយៈពេលជាច្រើនឆ្នាំមុន។ ខែត្ត Jambi និង Kalimantan ខាងលិចគឺជាតំបន់ដែលកើតមានឡើងភ្លើងឆេះព្រៃខ្ពស់បំផុតដែលបានគំរាមកំហែងយ៉ាងខ្លាំងដល់ដែនជម្រករបស់សត្វខ្លានិងស្វាក្រហម។
ក្នុងរយៈពេលជាច្រើនខែកន្លងទៅ ឥណ្ឌូណេស៊ីបានខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដែលកំពុងរីករាលដាលនៅលើកោះ Sumatra និង Borneo របស់ប្រទេសនេះ។ ភ្លើងឆេះព្រៃមិនអាចគ្រប់គ្រងបាន ជាពិសេសនៅក្នុងរដូវប្រាំង។ ឆ្នាំនេះ ស្ថានភាពផ្សែងអ័ព្ទអួរដោយការភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាច្រើនក្នុងតំបន់៕