ម្ចាស់ក្សត្រី Mary Elizabeth យាងទៅបំពេញទស្សនកិច្ចនៅខេត្ត Ha Nam

(VOVWORLD) - ដាណឺម៉ាកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងផ្តល់បទពិសោធន៍សម្រាប់ភាគីទាំងពីររួមគ្នា ឆ្ពោះទៅរកគោលដៅរួមនៃការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។
ម្ចាស់ក្សត្រី Mary Elizabeth យាងទៅបំពេញទស្សនកិច្ចនៅខេត្ត Ha Nam - ảnh 1លេខារងគណៈកម្មាធិការបក្សខេត្ត Dinh Thi Lua អញ្ជើញទទួលជួបម្ចាស់ក្សត្រី Mary Elizabeth។ រូបថត៖ កាសែត Ha Nam

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងដាណឺម៉ាក របស់រាជទាយាទដាណឺម៉ាក Frederik និងម្ចាស់ក្សត្រី Mary Elizabeth នោះ នាថ្ងៃទី ២ វិច្ឆិកា ម្ចាស់ក្សត្រី Mary Elizabeth និងគណៈប្រតិភូធុរកិច្ចដាណឺម៉ាកបានយាងទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Nam។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam ម្ចាស់ក្សត្រី Mary Elizabeth មានព្រះបន្ទូលថា Ha Nam គឺជាខេត្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីឧស្សាហកម្ម ខណៈពេលដែលដាណឺម៉ាកមានសហគ្រាសធំៗដែលមានឯកទេសលើការផលិតផលិតផលបៃតង ថាមពលខ្យល់ គ្រប់គ្រង និងប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ ដាណឺម៉ាកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងផ្តល់បទពិសោធន៍សម្រាប់ភាគីទាំងពីររួមគ្នា ឆ្ពោះទៅរកគោលដៅរួមនៃការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។

បន្ទាប់ពីជំនួបនេះ ម្ចាស់ក្សត្រី Mary Elizabeth បានយាងចូលរួមកម្មវិធីជួបសំណេះសំណាលរវាងសហគ្រាសដាណឺម៉ាក និងសហគ្រាសនៅមូលដ្ឋាន ស្តីពីការផ្លាស់ប្តូរបៃតងនិងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងឧស្សាហកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ