មជ្ឈដ្ឋានអាជីវករអាមេរិកគាំទ្រវៀតណាមសកម្មដំណើរការចរចារTPP

                         

មជ្ឈដ្ឋានអាជីវករអាមេរិកគាំទ្រវៀតណាមសកម្មដំណើរការចរចារTPP - ảnh 1
រូបថត​Internet

Vovworld-កាលពីថ្ងៃទី១០ដល់ថ្ងៃទី១២មេសា ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំអាមេរិកលោក Nguyen Quoc Cuong បានបំពេញទស្សនកិច្ចការងារ
នៅរដ្ឋ​Kentucky និង​Ohio ។គណះប្រតិភូវៀតណាមបានមានការជួប
ប្រាស្រ័យជាច្រើនជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនៃរដ្ឋទាំង២
ពោលខាងលើ។គោលដៅនៃការជួបប្រាស្រ័យទាំងនេះគឺផ្លាស់ប្តូរឱកាស
សហប្រតិបត្តិការអាជីវកម្មនានា។នៅឱកាសនេះ លោក Nguyen Quoc
Cuong  អះអាងថា៖វៀតណាមខំប្រឹងប្រែងជំរុញការចរចារស្តីពីកិច្ចព្រមព្រៀង
ដៃគូអន្តរប៉ាស៊ីហ្វិក( TPP) និងចាត់ទុកនេះជាការអនុវត្តការផ្តួចផ្តើមគំនិត
ផ្លាស់ប្តូរថ្មីនិងសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យរបស់វៀតណាម
ព្រមទាំងបង្កលក្ខណះងាយស្រួលសំរាប់ទំនិញនាំចេញរបស់វៀតណាមជ្រៀត
ចូលទីផ្សារនៃបណ្តាប្រទេសចូលរួម TPP។ លោក Nguyen Quoc Cuong  ក៍បាន
ស្នើបណ្តាអង្គភាពអាជីបកម្មអាមេរិកបន្តគាំទ្រេវៀតណាមដើម្បីធានាថា៖TPP
ជាកិច្ចព្រមព្រៀង១ដែលធានាផលប្រយោធន៍នៃភាគីទាំងឡាយ។ថ្នាក់ដឹកនាំ
រដ្ឋ និងអង្គភាពអាជីវកម្ម នៃទាំង២ Kentucky និង​Ohioបានសំដែងបំណអប្រាថ្នា
ថា៖ស្វែងយល់ឱកាសជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ
វៀតណាម។ ថ្នាក់ដឹកនាំក្រុមហ៊ុន UPSវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋាភិបាល
វៀតណាមបានផ្តល់លិខិតបង្កើតក្រុមហ៊ុនមានទុនវិនិយោគបរទេស១០០%ឲ្យ
ក្រុមហ៊ុន ។ ថ្នាក់ដឹកនាំក្រុមហ៊ុននៃក្រុមហ៊ុននៅអះអាងនូវការគាំទ្ររបស់វៀត
ណាមក្នុងការចូលរួម TPPទៀតផង។ឯថ្នាក់ដឹកនាំនៃសម្ព័ន្ឋក្រុមហ៊ុនGeneral
Electric(GE)សន្យាថា៖បន្តបើកទូលាយសកម្មភាព អាជីវកម្មនិងការវិនិយោគ
ជាពិសេសគឺការចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ