មតិសាធារណៈជនរំពឹងលើលទ្ធផលយ៉ាងសកម្មរបស់កិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង

(VOVWORLD) - យោងតាមការគ្រោងទុកថា រាល់សកម្មភាពដ៏សំខាន់បំផុតដែលពិភាក្សាអំពីសន្តិភាពនៅលើឧបទ្វីបកូរ៉េ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយមានការចរចាជាផ្លូវការរវាងថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងជើង។
មតិសាធារណៈជនរំពឹងលើលទ្ធផលយ៉ាងសកម្មរបស់កិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង - ảnh 1 ជំនួបកំពូលលើកទី១ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំស.ប.ប កូរ៉េលោក Kim Jong-Un នៅប្រទេសិង្ហបុរី

មុនកិច្ចប្រជុំនេះ មតិសាធារណៈជនក្នុងនិងក្រៅប្រទេស បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននារសៀលថ្ងៃទី ២៧ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖

     «សហគមន៍អន្តរជាតិ និងរូបខ្ញុំជាផ្ទាល់ សុទ្ធតែមានបំណងចង់ឲ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងឆ្ពោះទៅគោលដៅសម្រេចឲ្យបាននូវស្ថេរភាព សន្តិភាព និងភាពរុងរឿង សំរាប់ឧបទ្វីបកូរ៉េ ដោយគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

          លោក Wang Jun Sheng ប្រធានផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រប្រទេសជិតខាង និងសកលលោកនៃបណ្ឌិត្យសភាសង្គមវិទ្យាសាស្ត្រចិនបានចែករំលែកថា៖

  « ខ្ញុំមានសុទិដ្ឋិនិយមអំពីកិច្ចប្រជុំនេះ។ អាមេរិក និងកូរ៉េខាងជើងសុទ្ធតែមានកម្លាំងចលករ ដើម្បីអាចសម្រេចឲ្យបាននូវជំហានលោតផ្លោះក្នុងជំនួបកំពូលលើកទី ២ នេះ។ ពីទស្សនវិស័យរបស់កូរ៉េខាងជើងបានឲ្យដឹងថា ក្រៅពីកត្តាផ្ទៃក្នុងប្រទេសកូរ៉េខាងជើងក៏ត្រូវការបរិយាកាសអន្ដរជាតិប្រកបដោយសន្តិភាពទៀតផងដែរ។ ដើម្បីទទួលបានបរិយាកាសអន្ដរជាតិប្រកបដោយសន្តិភាព ច្បាស់លាស់នោះ កូរ៉េខាងជើងគប្បីកែលំអទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ រីឯតាមទស្សនៈវិស័យរបស់អាមេរិកពិតបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េឲ្យបានឆាប់ៗ។»

           លោកស្រី  Jung Rina អ្នកយកព័ត៌មានអាស៊ីនាបច្ចុប្បន្នបានចែករំលែកថា៖

          «ខ្ញុំធ្លាប់ចុះផ្សាយព័ត៌មាននៅ APEC 2017 ក៏ដូចជា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាមរួចហើយ ក៏ប៉ុន្តែព្រឹត្តិការណ៍លើកនេះ ពិតជាបទពិសោធន៍ដ៏អស្ចារ្យណាស់។ តាមរយៈកិច្ចប្រជុំនេះ ខ្ញុំជឿជាក់ថាប្រទេសទាំងបី រួមមានអាមេរិក កូរ៉េខាងត្បូង និងស.ប.ប កូរ៉េ នឹងមានឱកាសច្រើនដើម្បីធ្វើកិច្ចសន្ទនាជាមួយនឹងគ្នាបន្ថែមទៀត ហើយនឹងសម្រេចឲ្យបាននូវសន្តិភាព បន្ដិចម្ដងៗលើឧបទ្វីបកូរ៉េផងដែរ»។

          ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើននៅលើពិភពលោកក៏បានវាយតម្លៃថា មានលទ្ធភាពជាច្រើនដែលកិច្ចប្រជុំកំពូលអាមេរិកនិងកូរ៉េខាងជើងនឹងសម្រេចបានសេចក្តីថ្លែងការណ៍ដ៏សំខាន់ មួយស្តីពីសន្តិភាពនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ