មតិ​អន្តរជាតិចំពោះ​ការ​សម្រេច របស់ប្រធានាធិបតីអាមេរិក លោក​ Joe Biden ក្នុង​ការ​ដក​ខ្លួន​ចេញពីការបោះឆ្នោត​

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden នាថ្ងៃទី ២១ ខែកក្កដា បានប្រកាស ដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។ លោកក៏បានតែងតាំងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាអ្នកជំនួសលោកនៅក្នុងការរត់ប្រណាំងចូលសេតវិមាន។ ការសម្រេចរបស់ប្រធានាធិបតី Joe Biden បានទាក់ទាញការយកចិត្តទុកដាក់របស់មេដឹកនាំនៃប្រទេសជាច្រើនជុំវិញពិភពលោក។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថា លោកគោរពការសម្រេចរបស់ប្រធានាធិបតី Joe Biden ហើយលោកសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតី Joe Biden សម្រាប់អាណត្តិដែលនៅសល់។ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris បានថ្លែងអំណរគុណដល់ប្រធានាធិបតី Joe Biden ចំពោះការរួមវិភាគទានរបស់លោកដល់ពហុភាគីនិយម និងដំណោះស្រាយរួម។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានថ្លែងអំណរគុណដល់ប្រធានាធិបតី Joe Biden សម្រាប់អ្វីដែលលោកបានធ្វើជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ យោងតាមអធិការបតីអាល្លឺម៉ង់ លោកប្រធានាធិបតី Joe Biden បានជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរអាត្លង់ទិកកាន់តែជិតស្និទ្ធ អង្គការណាតូកាន់តែខ្លាំងមាំមូន ហើយសហរដ្ឋអាមេរិកគឺជាដៃគូដ៏ល្អ និងគួរឱ្យទុកចិត្តសម្រាប់អាល្លឺម៉ង់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅលោក Biden ជាបេក្ខជនងាយទស្សន៍ទាយ ហើយនៅសល់រយៈពេល ៤ ខែទៀតរហូតដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដូច្នេះប្រការជាច្រើននៅតែអាចកើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ