មីទ្ទីងរំលើកខួបលើកទី៥០នៃជ័យជំនះ Ham Rong (ទី៣និងទី៤មេសា)
|
មីទ្ទីងរំលើកខួបលើកទី៥០នៃជ័យជំនះ Ham Rong (ទី៣និងទី៤មេសា) (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ២០១៥ នាព្រឹកថ្ងៃទី៣មេសាបក្ស
ភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Thanh Hoa បានរៀបចំដ៏មហោឡារឹកពិធីមីទ្ទីង
រំលឹកខួបលើកទី៥០នៃជ័យជំនះ Ham Rong (ទី៣ដល់ទី៤មេសា)។ មុននេះ៥០ឆ្នាំ
ចំពោះការវាយប្រហាររបស់កងទ័ពជើងអាកាសអាមេរិកកងទ័ពនិងប្រជាជនខេត្ត
Thanh Hoa បានបាញ់ទម្លាក់យន្តហោះសត្រូវចំនួន៤៧គ្រឿងការពារស្ពាន់ Ham
Rong។
នៅពិធីរំលឹកខួបអនុស្សាវរីយ៍នេះ តំណាងជំនាន់វ័យក្មេង Thanh Hoa បាន
អះអាងនូវការប្តេជ្ញាចិត្តបន្តសសេរលើទំព័រប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃជំនាន់មុនដោយ
កម្មវិធីសកម្មភាពជាក់ស្ដែងរបស់យុវវ័យក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចនាបច្ចុប្បន្ន។
ជ័យជំនះ Ham Rong មិនត្រឹមតែជាក្តីមោទនភាពរបស់ប្រជាជន Thanh Hoa ប៉ុណ្ណោះទេ
ថែមទាំងជាជ័យជំនះនៃគោលមាគ៌ាសង្គ្រាមប្រជាជនទៀតផង៕