មន្ទីរពេទ្យ Bach Mai ត្រូវក្លាយទៅជាមូលដ្ឋានសុខាភិបាលទំនើបកម្រិតតំបន់និងអន្តរជាតិយ៉ាងឆាប់ៗ
|
ប្រធានរដ្ឋ TRuong Tan Sang ថ្លែងមតិក្នុងពិធី (រូបថតៈ baomoi.com) |
(VOVworld)-មន្ទីរពេទ្យ Bach Mai ត្រូវក្លាយទៅជាមូលដ្ឋានសុខាភិបាលទំនើប
កម្រិត តំបន់និងអន្តរជាតិយ៉ាងឆាប់រហ័ស។ នេះជាសំណើររបស់ប្រ ធានរដ្ឋ
Truong Tan Sang នៅក្នុងពិធីរំលឹកខួបលើកទី១០៥ នៃទិវាបង្កើត មន្ទីរពេទ្យ
Bach Mai (ឆ្នាំ១៩១១-២០១៦) នាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុង ហាណូយ។នៅ
ក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ការពារ ថែរក្សា លើក
កំពស់សុខភាពអាយុជីវិត រួមចំណែកចូលក្នុងជីវភាព រស់នៅ ប្រកបដោយ
សុភមង្គោលរបស់ប្រជាជន ជាគោលនយោបាយអាទិ ភាពចំបងរបស់បក្សនិង
រដ្ឋ។ ប្រធានរដ្ឋ Truong Tan Sang បានមាន ប្រសាសន៍ថា៖
“មន្ទីរពេទ្យ Bach Mai ត្រូវបន្តជម្រុញការស្រាវជ្រាវ ទទួលយក និងអនុ វត្តនូវវឌ្ឍនភាពខាងវេជ្ជសាស្ត្រទំនើប លើកកំពស់សមត្ថភាពជំនាញរបស់ វេជ្ជបណ្ឌិតកម្រិតតំបន់និងពិភពលោក។ ខ្ញុំជឿជាក់ថា មន្ទីរពេទ្យ Bach Mai នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមានចរិត្តលក្ខណៈស្មើរនឹងមន្ទីរពេទ្យជឿន លឿនក្នុងតំបន់និងពិភពលោក សក្ដិសមទៅនឹងក្តីស្រឡាញ់និងការជឿទុក
ចិត្តរបស់បក្ស រដ្ឋនិងប្រជាជន”។
នៅក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿង ឥស្សរិយយសឯករាជ្យថ្នាក់ទី៣ជូនមន្ទីរពេទ្យ Bach Mai ផងដែរ៕