មន្ទីរពេទ្យ Bach Mai នៃទីក្រុងហាណូយ បញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែក

(VOVWORLD) - នៅវេលាម៉ោង ០០:០០ ថ្ងៃទី១២ ខែមេសា គឺជាថ្ងៃដែលមន្ទីរពេទ្យ Bach Mai (ហាណូយ) បញ្ចប់រយៈពេលត្រូវនៅដាច់ដោយឡែក។ 

ការដាក់នៅដាច់ដោយឡែកគឺជាគោលការណ៍សំខាន់មួយដើម្បីការពារកុំឲ្យជំងឺ Covid 19 ឆ្លង រាលដាល ហើយក្នុងរយៈពេល ១៤ ថ្ងៃអនុវត្តន៍ការនៅដាច់ដោយឡែក មន្ទីរពេទ្យ Bach Mai បានបំពេញតាមបទបញ្ជារបស់ក្រសួងសុខាភិបាល។

យ៉ាងណាមិញ ក្នុងអំឡុងពេលត្រូវដាក់នៅដាច់ដោយឡែក មន្ទីរពេទ្យ Bach Mai នៅតែអនុវត្តន៍ការព្យាបាលចំពោះអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨០០ នាក់ ដែលនៅមូលដ្ឋានហួសសមត្ថភាពព្យាបាល។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យនៅតែរក្សាការច្រោះឈាមសម្រាប់អ្នកជំងឺជាង ៥០០ នាក់។ បច្ចុប្បន្ន ទោះបីមន្ទីរពេទ្យមិនទទួលយកអ្នកជំងឺមកព្យាបាលជំងឺតាមតម្រូវការក៏ដោយ ក៏មន្ទីរពេទ្យនៅ តែទទួលយកករណីធ្ងន់ធ្ងរនៅមូលដ្ឋានដែលហួសសមត្ថភាពព្យាបាល។  សកម្មភាពរបស់មន្ទីរពេទ្យ Bach Mai នឹងវិលមករកសភាពធម្មតាវិញនៅខែឧសភាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ