មានព័ត៌មានជាច្រើនអំពីសកម្មភាពពន្លឿនកិច្ចប្រជុំកំពូលរវាងរុស្ស៊ី និងកូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី ១៨ ខែមេសា មន្ត្រីរដ្ឋាភិបាលរុស្ស៊ីមួយរូបបានឲ្យដឹងថាក្រុមសន្តិសុខកូរ៉េខាងជើងមួយក្រុម គ្រោងនឹងមកដល់ទីក្រុង Vladivostok នៅតំបន់ចុង បូព៌ារុស្ស៊ីនៅថ្ងៃទី ២៣ ខែមេសាខាងមុខនេះ តាមជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េខាងត្បូង Air Koryo ។
ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong - Un |
បុគ្គលិកអាកាសយានដ្ឋាន Vladivostok ក៏បានឲ្យដឹងថាជើងហោះហើរពិសេសរបស់ក្រុមហ៊ុន Air Koryo ដែលមកពីទីក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃទី ២៣ ខែមេសា ហើយវិលត្រឡប់ទៅរដ្ឋធានីព្យុងយ៉ាងនៅថ្ងៃដដែលនោះដែរ។ ក្រុមនេះប្រហែលចំណុះក្នុងក្រុមសន្តិសុខរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong - Un ដែលធ្វើឲ្យការព្យាករណ៍ថា ថ្នាក់ដឹកនាំកូរ៉េខាងជើងមានទំនងជានឹងធ្វើដំណើរមកកាន់ទីក្រុងចុងបូព៌ានេះនៃប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ៕