|
ទីកន្លែងកើតហេតុនៃការផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់ (រូបថត៖Internet) |
VOV- បណ្តាការវាយប្រហារហឹង្សាសំដៅទៅលើជនឥស្លាមនិកាយ Shiite នឹង
គ្រួសារមេធាវី១នៅអ៊ីរ៉ាក់កាលពីថ្ងៃទី៨សីហា បានធ្វើឲ្យមនុស្សចំនួនជាង៥០នាក់
ត្រូវ ស្លាប់នឹងរងរបូស។ នាយប់ថ្ងៃទី៨សីហា រថយន្តមានដាក់គ្រាប់បែក១គ្រឿង
បានបំផ្ទុះ សំដៅទៅលើក្រុមជនឥស្លាមនិកាយស៊ីអ៊ីត ដែលកំពុងចូលរួមពិធីសូតធម៏
នៅភូមិ Al-Tanmiyh មានចម្ងាយពីរដ្ឋធានី Baghdad ៥០គីឡូម៉ែតប៉ែកខាងអាគ្នេយ្យ
ធ្វើឲ្យមនុស្ស ចំនួន១៣នាក់ត្រូវស្លាប់នឹង៣០នាក់ផ្សេងទៀតត្រូវរងរបួស។មុននោះ
នៅទីរួមស្រុក Baiji ស្ថិតនៅចម្ងាយពីរដ្ឋធានី Baghdad ២០០គីឡូម៉ែតប៉ែកខាងត្បូងពូកជនប្រដាប់អាវុធ១ក្រុម បាន សម្រុកចូលផ្ទះរបស់មេធាវី១ បាញ់សម្លាប់ប្តីប្រពន្ធ
លោក កូនប្រុសគេចំនួន៥នាក់នឹងញាតិសន្តាន១រូបផ្សេងទៀត។ បណ្តាការវាយ
ប្រហារហឹង្សានេះកើតមានឡើងក្រោយពីអង្គការ ភេរវកម្ម AlQaedaប្រកាសបំផុស
យុទ្ធនាការវាយប្រហារថ្មី១សំដៅទៅលើបណ្តាមេធាវី នឹង វាយដណ្តើម យកវិញ
តំបន់ដែនដី១ចំនួននៅអ៊ីរ៉ាក់៕