មនុស្សជាង៤ពាន់នាក់ត្រូវស្លាប់ដោយជំលោះនៅភាគខាងកើតអ៊ុយក្រែន
|
មនុស្សជាង៤ពាន់នាក់ត្រូវស្លាប់ដោយជំលោះនៅភាគខាងកើតអ៊ុយក្រែន (AP) |
Vovworld-តាមតួលេខដែលបានប្រកាសនាថ្ងៃទី២០វិច្ឆិការបស់អង្គការ
សហប្រជាជាតិថា បរិមាណមនុស្សត្រូវស្លាប់ក្នុងជំលោះរវាងកងទ័ព Kiev និង
កំលាំងប្រឆាំងនៅភាគខាងកើតអ៊ុយក្រែននៅពាក់កណ្ដាលខែមេសាមកបាន
ឡើងដល់ជាង៤៣០០នាក់។ ទន្ទឹមនឹងនោះបរិមាណមនុស្សត្រូវចាកចេញពីផ្ទះ
សម្បែងដោយជំលោះបានកើតមានឡើងបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុង
២ខែកន្លងមក ឡើងដល់ជិត៤៦៧ពាន់នាក់។ អង្គការសន្តិសុខនិងសហប្រតិ
បត្តិការអឺរ៉ុប (OSCE) បានឲ្យដឹងថា បណ្ដាជំលោះនៅភាគខាងកើតអ៊ុយក្រែន
បានធ្វើឲ្យមនុស្សជាង៤ពាន់នាក់ត្រូវស្លាប ១ម៉ឺននាក់រងរបួសនិងមនុស្សរាប់
សែននាក់ត្រូវភៀសខ្លួន៕