|
ខ្មាន់កាំភ្លើងយេម៉ែនមួយរូបដែលស្មោះត្រង់ជាមួយប្រធានាធិបតីលោក Mansour Hadi
(រូបថត៖ AFP) |
(VOVworld) - មជ្ឈដ្ឋានយោធាយេម៉ែនឲ្យដឹងថា ការប្រយុទ្ធយ៉ាងកាចសាហាវ
ក្នុងរយៈពេល២ដ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ វិច្ឆិកា រវាងកងកម្លាំងរដ្ឋាភិបាលនិង
កងកម្លាំងឧទ្ទាម Houthi នៅប៉ែកខាងជើងនិងប៉ែកខាងលិចយេម៉ែនបាន
បណ្ដាលឲ្យមនុស្សចំនួន៥១នាក់ស្លាប់។នាថ្ងៃដដែល ក្រុមឧទ្ទាម Houthi និងកង
កម្លាំងស្មោះត្រង់ជាមួយអតីតប្រធានាធិបតីលោក Ali Abdullah Saleh ប្រកាសថា
គេត្រៀមខ្លួនជាស្រេចបញ្ចប់សង្គ្រាមហើយចូលរួមរដ្ឋាភិបាលសាមគ្គីជាតិដ៏សមស្រប
នឹងដំណើរការដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានជំរុញ។ក្នុង
សេចក្ដីថ្លែងការណ៍មួយ ក្រុមឧទ្ទាម Houthi ឲ្យដឹងថា កង កម្លាំងនេះយល់ស្របឈប់
បាញ់ចាប់ពីថ្ងៃទី១៧ វិច្ឆិកា ប្រសិនបើភាគីផ្សេងៗ ទៀតក៏យល់ស្របជាមួយកិច្ចព្រម
ព្រៀងឈប់បាញ់នេះដែរ៕