មនុស្សរាប់ម៉ឺននាក់លើពិភពលោកធ្វើបាតុកម្មប្រឆាំងបំរ៉ែបំរួលអាកាសធាតុ

មនុស្សរាប់ម៉ឺននាក់លើពិភពលោកធ្វើបាតុកម្មប្រឆាំងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
មនុស្សរាប់ម៉ឺននាក់លើពិភពលោកធ្វើបាតុកម្មប្រឆាំងបំរ៉ែបំរួលអាកាសធាតុ (StraitTimes)



        Vovworld-នាថ្ងៃទី២៨វិច្ឆិកា មនុស្សរាប់ម៉ឺននាក់លើទូទាំងពិភពលោកបាន​
ចុះ​តាមដងវិថីធ្វើបាតុកម្មទាមទាថ្នាក់ដឹកនាំពិភពលោកត្រូវមានវិធានការយ៉ាង​
ខ្លាំងក្លាប្រឆាំងនឹងបាតុភូតបំរ៉ែបំរួលអាកាសធាតិ ក្នុងឱកាសសន្និសីទកំពូល​អង្គការសហប្រជាជាតិស្ដីពីបំរ៉ែបំរួលអាកាសធាតុ (COP21) នៅក្រុងប៉ារីស​ដោយ​មានវត្តមានរបស់អ្នកប្រមុខរដ្ឋចំនួន១៥០នាក់នៃបណ្ដាប្រទេស។ ប៉ុន្តែប្រទេស​បារាំង ជាប្រទេសម្ចាស់ផ្ទះនៃ COP 21 បានហាមឃាត់ធ្វើបាតុកម្មនិងអនុវត្ត​វិធានការសន្តិសុខខ្ពស់ក្នុងកាលៈទេសៈទើបមានកើតឡើងករណីភេរវកម្មបង្ហូឈាមនៅរដ្ឋធានីប៉ារីស។ សន្និសីទ COP 21 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨វិច្ឆិកា​ដល់​ថ្ងៃទី១១ធ្នូនៅភាគខាងជើងរដ្ឋធានីប៉ារីស។ គោលដៅនៃសហគមន៍អន្តរជាតិ​គឺ​ទទួលបានកិច្ចព្រមព្រៀងរក្សាកំដៅផែនដីពីឥឡូវដល់ឆ្នាំ២១០០​កើនឡើងមិន​ហួស​ពី២អង្សារ C បើប្រៀបនឹងដំណាក់កាលមុនបដិវត្តន៍ឧស្សាហកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ