មីយ៉ាន់ម៉ាកំណត់ពេលវេលារៀបចំសន្និសីទបណ្ដាក្រុមជនប្រដាប់អាវុធជាតិសាសន៍

មីយ៉ាន់ម៉ាកំណត់ពេលវេលារៀបចំសន្និសីទបណ្ដាក្រុមជនប្រដាប់អាវុធជាតិសាសន៍ - ảnh 1
មីយ៉ាន់ម៉ាកំណត់ពេលវេលារៀបចំសន្និសីទបណ្ដាក្រុមជនប្រដាប់អាវុធជាតិសាសន៍ (Image: VNA)


(VOVworld) –  នាថ្ងៃទី ១០ កក្កដា សារព័ត៌មានមីយ៉ាន់ម៉ាបានឲ្យដឹងថា៖ សន្និសីទ
បណ្ដា ក្រុមជនប្រដាប់អាវុធជាតិសាសន៍នៅប្រទេសនេះនឹងត្រូវបានរៀបចំឡើង
នាថ្ងៃទី ២៦ កក្កដា ខាងមុខ នៅរដ្ឋ Kachin ខាងជើង ដើម្បីត្រៀមរៀបចំឲ្យសន្និសីទ
សន្តិភាពសហភាព ឬ ហៅថា៖ សន្និសីទ Panglong សតវត្យទី ២១ ដែលនឹងប្រព្រឹត្ត
ទៅនៅចុងខែ សីហា ខាងមុខនៅរដ្ឋធានី  Nay Pyi Taw។ សេចក្តីសម្រេចពោល
ខាងលើត្រូវបានអនុម័តនៅកិច្ចប្រជុំរបស់ក្រុមគ្រប់គ្រង (CT) ដែលតាងនាំម
ឲ្យក្រុមជនប្រដាប់អាវុធជាតិចំនួន ៨ នៅមីយ៉ាន់ម៉ានិងថ្នាក់ដឹកនាំក្រុមប្រឹក្សា
សហរដ្ឋជាតិសាសន៍បង្រួបបង្រួមជាតិ (UNFC) តំណាងឲ្យក្រុមប្រដាប់អាវុធចំនួន
៩ ផ្សេងតៀតដែល មិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ (NCA)
នាថ្ងៃទី ៨ កក្កដា នៅទីក្រុង Chiang Mai របស់ថៃ។ នាថ្ងៃទី ១៧ កក្កដា ខាងមុខ
 ទីប្រឹក្សារដ្ឋមីយ៉ានម៉ា លោកស្រី Aung San Suu Kyi នឹងជួបធ្វើការជាមួយតំណាង
នៃបណ្ដាជនប្រដាប់អវុធដែលមិនទាន់ចុះហត្ថលេ ខាលើ NCA ដើម្បីផ្ទៀងស្តាប់
ទស្សនៈវិស័យរបស់គេអំពីដំណើរសន្តិភាពនៅមីយ៉ាន់ម៉ា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ