|
នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ារ៉ុកលោក Saad Eddine El Othmani (រូបថត៖Getty Images) |
(VOVworld) - នាថ្ងៃទី១៧ មិនា ព្រះមហាក្សត្រម៉ារ៉ុក Mohammed ៦ បានតែង
តាំងអតីតរដ្ឋមន្រ្តីការបរទេសលោក Saad Eddine El Othmani ជានាយករដ្ឋមន្រ្តីថ្មីដើម្បី
បង្កើតរដ្ឋាភិបាលសំដៅបញ្ចប់ភាពជាប់គាំងខាងនយោបាយដែល បណ្ដាលឲ្យ
ប្រទេសនេះមិនមានរដ្ឋាភិបាលក្នុងអំឡុង៥ខែកន្លងទៅ។លោក Saad Eddine El
Othmani ធ្លាប់កាន់តំណែងរដ្ឋមន្រ្តីការបរទេសចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣
ហើយក៏ជាអ្នកដឹកនាំក្រុមសមាជិកសភានៃគណៈបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ក្នុង
រដ្ឋសភាតាំងពីនោះមកផងដែរ៕