មហាពិធីបង្សុកូល ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ និងសម្តែង​ការ​ដឹងគុណ​​ដល់​វីរយុទ្ធ​ជន​ពលី

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែកក្កដា នៅទីលាន Giai Phong ក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិកំពែងបុរាណ Quang Tri (ខេត្ត Quang Tri) សមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Quang Tri បានរៀបចំមហាពិធីបង្សុកូល រំលឹកដល់វិញ្ញាណក្ខន្ធ និងសម្តែងការដឹងគុណដល់វីរយុទ្ធជនពលី ក្នុងឱកាសខួបលើកទី៧៧ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ទី២៧ កក្កដា (១៩៤៧-២០២៤)។

នេះគឺជាផ្នែកមួយនៃកម្មវិធី "ក្តីប្រាថ្នាសន្តិភាព" នៃពិធីបុណ្យដើម្បីសន្តិភាពឆ្នាំនេះ។ ព្រះសង្ឃ ពុទ្ធបរិស័ទប្រហែល១០០០នាក់ និងប្រជាជនយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីនេះ។

មហាពិធីបង្សុកូល ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ និងសម្តែង​ការ​ដឹងគុណ​​ដល់​វីរយុទ្ធ​ជន​ពលី - ảnh 1នៅក្នុងពិធីនេះ គណៈប្រតិភូបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធវរីយុទ្ធជនពលី។ រូបថត៖ vov

មហាពិធីបង្សុកូលឆ្នាំនេះ អូសបន្លាយរយៈពេលពីថ្ងៃទី ២៣-២៥ ខែកក្កដា នៅតាមបូជនីយដ្ឋាននៅទូទាំងខេត្ត Quang Tri។ មហាពិធីបង្សុកូលនេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកវិញ្ញាណក្ខន្ធ សម្តែងការដឹងគុណ តបស្នងសងគុណចំពោះវីរយុទ្ធជនពលី ដែលបានពលីជីវិត និងបូជាដើម្បីឯករាជ្យជាតិ និងសេរីភាពរបស់មាតុភូមិ។ លើសពីនេះ មហាពិធីបង្សុកូលក៏បួងសួងសុំឱ្យប្រទេសជាតិបន្តមានសុខសន្តិភាពជារៀងរហូត និងសេចក្ដីសុខដល់ប្រជាជនគ្រប់រូប៕


ប្រតិកម្មទៅវិញ

ផ្សេងៗ