មហាសន្និបាតគណៈបក្សកម្មុយនិស្តរុស្ស៊ីលើកទី ១៥ បានបើក
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ មហាសន្និបាតគណៈបក្សកម្មុយនិស្តរុស្ស៊ីលើក ទី ១៥
បានបើក នៅរដ្ឋធានី មូស្គូ ដោយមានការចូលរួមរបស់តំណាងចំនួន ៣០០ នាក់។ គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមដឹកនាំដោយសមាជិកការិយា ល័យនយោបាយ
លោក Ngo Van Du បានចូលរួមព្រឹត្តិការនេះ។ ក្នុងលិខិតអបអរសាទរមហាសន្និបាត ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងនូវជំនឿជាក់ថា៖ គណៈបក្សកម្មុយ
និស្តរុស្ស៊ីនឹងអភិវឌ្ឍន៍ឲ្យខ្លាំងក្លា ពីមួយ ថ្ងៃទៅមួយថ្ងៃ និងរួមចំណែកដ៏សែនសំខាន់ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈបក្ស
កម្មុយនិស្តរុស្ស៊ី លោក Genadzi Zhiuganov បានឲ្យដឹងថា៖
“ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក គណៈបក្សកម្មុយនិស្តរុស្ស៊ីបាននិងកំពុង អភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា ដើម្បីបន្តការពារផលប្រយោធន៍របស់ប្រជាជនគ្រប់ប្រទាប់ កសាង
សង្គមនិយមនិងប្រទេសរុស្ស៊ីរាំងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងជឿជាក់និងប្តេជ្ញា
ឈានទៅសង្គមនិយមដោយឈរលើសតិអារម្មណ៍របស់លេនីន។”
មហាសន្និបាតបានបទនាថ្ងៃទី ២៤ កមុភៈ។
|
លោក Ngo Van Du សមាជិកការិយា ល័យនយោបាយទៅបំពេញទស្សនកិច្ចការងារនៅរុស្ស៊ី
(រូបថតInternet) |
ក្នុងក្របខ័ណនៃដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងចូលរួមមហាសន្និបាតគណៈបក្សកម្មុយ
និស្តរុស្ស៊ីលើក ទី ១៥ នាព្រឹកថ្ងៃទី២៤កុម្ភះលោកNgo Van Du បានមានជំនួបជាមួយ
ប្រធានគណៈបក្សកម្មុយនិស្តរុស្ស៊ី លោក Genadzi Zhiuganov ។លោកNgo Van Du មាន
បំណងថា៖កិច្ចសហប្រតិបត្តិការសាមគ្គីភាពមិត្តភាពរវាងបក្សទាំង២នឹងអភិវឌ្ឍន៍ខ្លាំង
ពីមួយថ្ងៃទៅ១ថ្ងៃ។លោកអោយដឹងថា៖" ក្នុងប៉ុន្មានឆ្នាំជិតៗនេះទំនាក់ទំនងរវាងគណៈ
បក្សកម្មុយនិស្តរុស្ស៊ី ជាមួយបក្សកម្មុយនិស្តវៀតណាមត្រូវបានពង្រឹងនិងពង្រីកដោយ
ឥតឈប់ឈរយើងខ្ញុំមានបំណងថា៖នាពេលខាងមុខសកម្ភាពរវាងបក្សទាំង២នឹងបាន
ជំរុញតទៅទៀត "។