មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមបើកកិច្ចប្រជុំបំរុង
(VOVworld)-នាថ្ងៃទី២០មករា មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀត ណាមបានបើកកិច្ចប្រជុំបំរុងនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ទីក្រុង ហា
ណូយ។មុននឹងប្រារព្ធពិធីបើក អគ្គលេខាបក្សលោក Nguyen Phu Trong ប្រ ធានរដ្
ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រ ធានរដ្ឋសភា
លោក Nguyen Sinh Hung និងសមាជិកការិយាល័យនយោបាយ គណៈលេខាមជ្ឈឹម
បក្ស រួមទាំងសមាជិកសមាជិការសភាជាច្រើនរូបបានអញ្ជើញ ចូលដាក់កម្រង
ផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់ សពលោកប្រធាន។
|
តំណាងចូលរួមកិច្ចប្រជុំបំរុងនៃមហាសន្និបាតតំណាងទូទាំង
ប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម |
បន្ទាប់មក នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh សមាជិក សមាជិការ ចូលរួមមហាសន្និបាតបក្សលើកទី១២បានបើកកិច្ចប្រជុំបំរុងដើម្បីបោះឆ្នោតគណៈ
ប្រធាន គណៈលេខាធិការ និងអនុម័តលើបទបញ្ញត្តិធ្វើការនិងបទបញ្ញត្តិបោះឆ្នោត
ជាដើម។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀត ណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨មករាឆ្នាំ២០១៦។នៅក្នុងសន្និ សីទកាសែតនាថ្ងៃទី១៨មករា លោក Dinh The Huynh សមាជិកការិយាល័យ នយោបាយនិងជាប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានឲ្យដឹងថា៖
“ប្រធានបទនៃមហាសន្និបាតនេះគឺ ៖បង្កើនការកសាងបក្សស្អាតស្អំ ស្ថិរ
ភាព ពង្រីកនូវកម្លាំងពលំរបស់ជនជាតិទាំងមូលនិងប្រជាធិបតេយ្យសង្គមនិយម
ជម្រុញគ្រប់ជ្រុងជ្រោយនិងដោយព្រមៗគ្នាកិច្ចការផ្លាស់ប្តូរថ្មី ការពាររឹងមាំ មាតុ
ប្រទេស រក្សាបរិយាកាសសន្តិភាព ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជា ប្រ
ទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត”។
នៅមហាសន្និបាតលើកនេះ នឹងវាយតម្លៃនូវការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី១១ និងក្រឡេកមើលឡើងវិញនូវរយៈពេល៣០ឆ្នាំផ្លាស់
ប្តូរថ្មីប្រទេសជាតិ កសាងនិងការពារមាតុប្រទេសនារយៈពេល៥ឆ្នាំខាងមុខ៕