មហាសន្និបាតតំណាងអាណាត្តិទី៥ ២០១៥-២០២០នៃសមាគមនិស្សិតទីក្រុងហូជីមិញ
|
តំណាងចូលរួមមហាសន្និបាត |
(VOVworld)-នាថ្ងៃទី១១មករា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅមហាសន្និបាត
តំណាងអណាត្តិទី៥ ២០១៥-២០២០នៃសមាគមនិស្សិតទីក្រុងហូជីមិញ ក្រោម
ប្រធានបទ “និស្សិតទីក្រុងហូជីមិញខិតខំធ្វើជានិស្សិតល្អ៥ប្រការដើម្បី ទីក្រុង
អរិយធម៌និងអភិវឌ្ឍន៍”។ ក្នុងអាណាត្តិទី៤ មានសមូហភាពនិងបុគ្គលជាង ១៦
ពាន់ ត្រូវបានទទួលពានរង្វាន់ “និស្សិតល្អ៥ប្រការ”។ក្នុងអណត្តិថ្មីនេះ សមាគមនិងចលនានិស្សិតទីក្រុងបន្តជម្រុញចលនានិស្សិតល្អ៥ប្រការ និងកម្មវិធី “កសាង
សមាគមនិស្សិតវៀតណាមឲ្យរឹងមាំ”។ បង Lam Dinh Thang ត្រូវបានមហា សន្និ
បាតតែងតាំងធ្វើជាប្រធានសមាគមនិស្សិតទីក្រុងហូជីមិញអាណត្តិទី៥នេះ។ បង
Thang ចែករំលែកថា៖
“ក្នុងអាណត្តិថ្មី ២០១៥-២០២០នេះ យើងខ្ញុំនឹងប្រមូលផ្តុំលើខ្លឹមសារចំនួន ២។ ទី១គឺបង្កបរិយាកាសងាយស្រួលឲ្យនិស្សិតសិក្សារៀនសូត្រ ហត់ពត់លត់ដំ ដោយ
ម្ចាស់ការ សកម្មចូលរូមរាល់សកម្មភាពរបស់សមាគមនិស្សិត។ ទី២គឺធ្វើ យ៉ាងមេច
ឲ្យសមាគមកាន់តែពង្រីក ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់ និស្សិតពី
មួយថ្ងៃទៅមួយថ្ងៃ”៕