មហាសន្និបាតទូទាំងប្រទេសនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកត្រូវបានផ្អាកដោយសារជម្ងឺរាតត្បាត Covid-19
(VOVWORLD) - គណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការរៀបចំមហាសន្និបាតទូទាំងប្រទេស ដើម្បីជ្រើស រើសបេក្ខជនផ្លូវការសម្រាប់ការបោះឆ្នោតប្រធានាធិបតីដោយសារតែការវិវត្តដ៏ស្មុគស្មាញនៃជំងឺឆ្លង Covid-19 ។
មហាសន្និបាតទូទាំងប្រទេសនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកត្រូវបានផ្អាកដោយសារជម្ងឺរាតត្បាត Covid-19 (រូបថត៖ Getty images) |
យោងតាមផែនដើមដំបូងមហា សន្និ បាតទូទាំងប្រទេសរនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកក្កដា ប៉ុន្តែដោយ សារស្ថានភាពជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញ ហេតុដូច្នេះព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែសីហានៅក្នុងរដ្ឋ Wisconsin វិញ។
ដូច្នេះមហាសន្និបាតនៃគណ បក្សប្រជាធិបតេយ្យនឹងធ្វើឡើងតែត្រឹមតែមួយសប្តាហ៍មុនពេលមហាសន្និបាតនៃគណបក្សសាធារណរដ្ឋចាប់ផ្តើមប្រារព្ធឡើងនៅថ្ងៃទី ២៤ ខែសីហានៅរដ្ឋ Carolina ខាងជើងផងដែរ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានគណៈកម្មការជាតិសាធារណរដ្ឋ លោក Ronna Mc Daniel បានអះអាងថានឹងមិនផ្លាស់ប្តូរផែនការរៀបចំមហាសន្និបាតគណៈបក្សសាធារណរដ្ឋនោះឡើយ៕