មហាសន្និបាតពិភពលោកEsperantoលើកទី៩៧បើកនៅទីក្រុងហាណូយ
|
មហាសន្និបាត Esperantoលើកទី៩៧(UK97)
(រូបថតៈ TTXVN) |
(VOV)- មហាសន្និបាតពិភពលោក Esperanto លើកទី៩៧(UK 97)បានប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ វៀតណាម នាព្រឹកថ្ងៃទី ២៩កក្កដា។ មហាសន្និបាតនេះបានរៀបចំឡើងដោយសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម និងសមាគម
Esperanto របស់វៀតណាម និងសមាគម Esperanto ពិភពលោក។ ថ្លែងមតិក្នុង
ពិធី អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan សង្កត់ធ្ងន់ថា ការរៀបចំ មហា
សន្និបាតនេះជាគិត្តិយសនិងមោទនភាពរបស់វៀតណាម។ អនុប្រធានរដ្ឋលើក
ច្បាស់ថា៖ “ខ្ញុំអះអាងពីការគាំទ្ររបស់បក្សនិងរដ្ឋវៀតណាមចំពោះការអភិវឌ្ឍន៌
របស់ចលនា Esperanto ក្នុងប្រទេសនិងលើពិភពលោក។ ខ្ញុំជឿជាក់ថា
Esperanto នឹងបន្តក្លាយទៅជាភាសាអន្តរជាតិដែលផ្សារភ្ជាប់ប្រជាជនរបស់
បណ្តាប្រទេសលើ ពិពភលោក ដើម្បីសន្តិភាព អភិវឌ្ឍន៌និងសហប្រតិបត្តិការ។
ដោយស្មារតី វៀត ណាមជាមិត្ត ជាដៃគូគួរឲ្យមានទំនុកទុកចិត្តនិងជាសមាជិក
មានការទទួលខុសត្រូវរបស់សហគមអន្តរជាតិ យើងខ្ញុំជឿជាក់ថា សន្តិភាព
មិត្តភាព និងកិច្ចសហ ប្រតិបត្តិការនឹងនាំមកជីវភាពសម្បូរធូរធារ និងសុភមង្គល
ឲ្យយើងគ្រប់រូប”។ ប្រធានសមាគម Esperanto ពិភពលោក(UEA) លោក Probal
Dasgupta ក៏ជឿជាក់ថា Esperanto នឹងបន្តបានផ្សព្វផ្សាយលើប្រទេសជាច្រើន
ក្នុងនោះ មានវៀតណាម និងនិងក្លាយទៅជាស្ពានតភា្ជប់វប្បធម៌ សាមគ្គីភាព របស់ប្រជាជនស្នេហាសន្តិភាពលើពិភពលោក៕