មហាសន្និបាតលើកទី៨រណសិរ្សមាតុភូមិវៀតណាមបានបញ្ចប់នាថ្ងៃទី២៧កញ្ញា
|
មហាសន្និបាតលើកទី៨រណសិរ្សមាតុភូមិវៀតណាមបានបញ្ចប់នាថ្ងៃទី២៧កញ្ញា (VOV) |
Vovworld-សម័យបិទបញ្ចប់មហាសន្និបាតលើកទី៨រណសិរ្សមាតុភូមិវៀត
ណាមបានប្រព្រឹត្តទីនារសៀលថ្ងៃទី២៧កញ្ញានៅទីក្រុងហាណូយបន្ទាប់ពី២ថ្ងៃ
ធ្វើការ។ នៅសម័យបិទបញ្ចប់ មហាសន្និបាតបានប្រកាសបញ្ជីរាយនាមគណៈ
កម្មាធិការ គណៈប្រធាន គណៈអចិន្ត្រៃយ៍និងដំណែងថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៨។ វិទ្យុសម្លេងវៀតណាមនឹងផ្សាយបន្តផ្ទាល់សម័យបិទបញ្ចប់មហាសន្និបាត។
មុននោះនារសៀលថ្ងៃទី២៦កញ្ញា សន្និបាតបានពិភាគ្សាឯកភាពចាត់តាំងសមាជិកចំនួន៣៨៣នាក់ចូលរួមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម
នីតិកាលទី៨។ លោក Nguyen Tai Phuong ជនវៀតណាមនៅអាមេរិកបានចាត់ទុក
ថា៖
“ក្នុងផ្នែកបង្កើនអត្រាជនគ្រៅបក្ស ខ្ញុំបានឃើញទំនរសកម្ម។ ពីព្រោះមិនត្រឹមតែបក្ខជនដែលគេបានវាយតំលៃទេ។ ជាជនក្រៅបក្ស រាល់សម្លេងរបស់យើងខ្ញុំនឹងរួមចំណែកជយយរណសិរ្សមាតុភូមិធ្វើល្អជាងទៀតការងារបដិវាទសង្គមក្នុងការរួមវិភាគទានសំរាប់គោលនយោបាយរបស់ប្រទេសជាតិ៕”