|
មហាសន្និបាតលើកទី៨រណសិរ្សមាតុភូមិវៀតណាមបានប្រជុំសម័យដំបូង (daidoanket.vn) |
Vovworld-នារសៀលថ្ងៃទី២៥កញ្ញា មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
លើកទី៨បានដំណើរការសម័យប្រជុំដំបូងក្រោមអធិបតីភាពរបស់ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan។ ដំណាង
ជាង១ពាន់នាក់ដែលចូលរួមសន្និសីទបានឯកភាពលើខ្លឹមសារសំខាន់ជាច្រើន
សំរាប់មហាសន្និបាត។ តាមនោះមហាសន្និបាតបានចាត់គណៈប្រធានចំនួន៥៦
នាក់ដើម្បីដំណើរការមហាសន្និបាតនិង៥នាក់ក្នុងគណៈលេខាធិការ។ នៅសម័យ
ធ្វើការ លោក Vu Trong Kim អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរាយការណ៍ពិនិត្យសកម្មភាពរបស់គណៈ
កម្មាធិការ គណៈប្រធាននិងគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមនីតិកាលទី៧៕