មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 និងសម័យប្រជុំទាក់ទិននានា
|
មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 និងសម័យប្រជុំទាក់ទិននានា (VOV) |
Vovworld-សម័យប្រជុំមហាសន្និបាតលើកទី១៣២នៃសហភាពអន្តរសភា
ពិភពលោក (IPU-132) និងសន្និសីទទាក់ទិនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨
មិនាដល់ថ្ងៃទី១មេសានៅទីក្រុងហាណូយភាគខាងជើងវៀតណាម។ ព្រឹត្តិការ
ណ៍នេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូអន្តរជាតិជាង១៦០រួមមាន
សភានៃប្រទេសសមាជិក IPU សមាជិកចងសម្ព័ន្ធអង្គការនិងភ្ញៀវអញ្ចើញអន្តរ
ជាតិ។
នៅមហាសន្និបាត សមាជិកសភាពីបណ្ដាកន្លែងលើពិភពលោកនឹងចូលរួម
ពិភាគ្សាអំពីប្រធានបទ បន្ដាគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព ប្រែក្លាយពាក្យសម្ដី
ក្លាយទៅជាសកម្មភាព។ មហាសន្និបាតនឹងអនុម័តលើពង្រាងសេចក្តីសំរេចចិត្ត
នៅគណៈកម្មាធិការចំនួន៤អំពីសន្តិភាពនិងសន្តិសុខអន្តរជាតិអភិវឌ្ឍន៍ដ៏ចីរភាព
ហិរញ្ញវត្ថុនិងពាណិជ្ជកម្មប្រជាធិបាតេយ្យនិងនិងសិទ្ធិមនុស្សនិងបណ្ដាបញ្ហា
អង្គការសហប្រជាជាតិ។ សន្និសីទសមាជិការសភាដោយមានការចូលរួមរបស់
សមាជិការសភាចំនួន២០០នាក់នឹងរំលឹកខួបលើកទី៣០នៃទិវាបង្កើតយន្តការ
សន្និសីទសមាជិការសភា។
ទន្ទឹមនឹងនឹងកិច្ចប្រជុំរបស់មហាសន្និបាត សមាគមអគ្គលេខាធិការអន្តរសភា
(ASGP) នឹងប្រជុំដើម្បីពិភាគ្សាអំពីប្រធានបទ ស្វែងរករូបសណ្ឋានស្ថាប័នឧបការី
សកម្មភាពដោយប្រសិទ្ធភាព។
ក្នុងក្របខ័ណ្ឌមហាសន្និបាតលើកទី១៣២របស់ IPU វេទិការសមាជិកសភាវ័យ
ក្មេងនឹងប្រជុំនឹងពិភាគ្សានិងនាំចេញទស្សនៈរបស់មជ្ឈដ្ឋានជនវ័យក្មេងអំពីពង្រាង
សេចក្តីសំរេចចិត្តចំនួន២គឺសង្គ្រាមបណ្ដាញ internet និងបង្កើតយន្តការថ្មីអំពីគ្រប់
គ្រងប្រភពទឹក។
ក៏ក្នុងក្របខ័ណ្ឌសកម្មភាពជួយជ្រោមជ្រែង IPU 132 ចាប់ពីថ្ងៃទី២៧ដល់២៩
មិនា សកម្មភាពជាច្រើនរំលឹកអំពូបុណ្យទំនៀមទំលាប់ប្រពៃណីរបស់បណ្ដាជនជាតិ
វៀតណាមនឹងបានប្រព្រឹត្តទៅនៅភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាម
(Dong Mo-Son Tay-ហាណូយ)។ នេះជាឱកាសលើកតម្កើងឧទ្ទេសនាមជាមួយមិត្តភក្តិ
អន្តរជាតិអំពីរាល់តំលៃវប្បធម៍គំរូភាពពហុបែបសម្បូរបែបនៃវប្បធម៍ប្រពៃណីរបស់
បណ្ដាជនជាតិវៀតណាម៕