មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២
|
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២ (vietnamplus.vn) |
Vovworld-នាថ្ងៃទី២៦កុម្ភៈក្នុងសម័យប្រជុំពេញអង្គនៅទីស្ដីការរបស់អង្គការ
សហប្រជាជាតិនៅទីក្រុង New York អាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ
និតិកាលទី៦៩ បានអនុម័តលើសេចក្តីសំរេចចិត្តរំលឹកខួបលើកទី៧០ឆ្នាំបញ្ចប់
សង្គ្រាមលោកលើកទី២នាំចេញដោយរុស្ស៊ីនិងប្រទេសផ្សេងៗចំនួន៣៧ជាសហ
អ្នកនិពន្ធ។ ថ្លែងមតិនៅចំពោះមុខដំណាងនៃប្រទេសសមាជិកទាំង១៩៧ លោក
Vitaly Churkin ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមដំណាងអចិន្ត្រៃយ៍សហព័ន្ធរុស្ស៊ីប្រចាំ
នៅអង្គការសហប្រជាជាតិបានរំលឹកឡើងវិញរាល់គោលដៅសំខាន់បំផុតដែលអង្គការ
សហប្រជាជាតិដាក់ចេញតាំងពីពេលបង្កើតនាឆ្នាំ១៩៤៥គឺទប់ស្កាត់មិនទុកឲ្យការខូច
ខាតដោយសង្គ្រាមកើតមានឡើងជាថ្មីម្ដងទៀត ដើម្បីជំនាន់អនាគតមិនត្រូវរស់នៅ
ក្នុងសោកនាដកម្មនៃសង្គ្រាមទៀតឡើយ។
សេចក្តីសំរេចចិត្តដែលទើបនឹងបានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាល
ទី៦៩អនុម័តបានអំពាវនាវប្រទេសជាសមាជិកទាំង១៩៣នៃអង្គការនេះរួមគ្នាសាមគ្គី
ភាពឯកភាពរាល់ការខំប្រឹងប្រែងនិងសកម្មភាពក្នុងការតស៊ូប្រឆាំងនឹងការគំរាមកំហែង
ចំពោះខឿនសន្តិភាពសន្តិសុខពិភពលោក៕