មហាសន្និបាត IPU 136 ចេញសេចក្ដីថ្លែងការណ៍ Dhaka

មហាសន្និបាត IPU 136 ចេញសេចក្ដីថ្លែងការណ៍ Dhaka - ảnh 1
មហាសន្និបាត IPU 136 ចេញសេចក្ដីប្រកាស Dhaka

         (VOV)_​ មហាសន្និបាត សហភាព​អន្តរ​សភា (IPU) លើកទី១៣៦ ត្រូវបាន​បិទបញ្ចប់នាថ្ងៃ
ទី៧មេសា នៅទីក្រុង Dhaka (ប្រទេសបង់ក្លាដែស) ប្រកបដោយ​ជោគជ័យ។ នៅទីនេះ អង្គប្រជុំបាន
ឯកភាព” សេចក្ដីថ្លែងការណ៍Dhaka ស្ដីអំពី​កែលំអរស្ថានភាពអសមភាព៖ធ្វើសកម្មភាពដើម្បីធានា
អត្តចរិតនិងសន្តិសុខ​សុខុមាលភាពសង្គមសំរាប់មនុស្សគ្រប់រូប។” សេចក្តីនេះសង្កត់ធ្ងន់ទៅលើ
ស្ថានភាពវិសមភាពនាបច្ចុប្បន្ន ដែលបានរាំងស្កាត់ល្បឿនកំណើនសេដ្ឋកិច្ច កម្លាំងនិងភាពសម្បូ
ររុងរឿងរបស់ប្រទេសនីមួយៗ។សេចក្ដីថ្លែងការណ៍នេះបាននាំចេញ​ដំណោះស្រាយកាត់បន្ថយស្ថានភាព
វិសមភាពថ្នាក់ជាតិនិងអន្តរជាតិ។

          គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមសកម្មភាពផ្សេងៗនៃ​មហាសន្និបាតសហភាព
អន្តរសភា IPU 136 និងមានការរួមវិភាគទាន​យ៉ាងសកម្មក្នុងជោគជ័យរួមរបស់សន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ