មហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧ឆ្នាំ២០១៤
|
រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានទៅពិនិត្យការងារត្រៀមរៀបចំឲ្យមហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧ (VOV) |
Vovworld-ពិធីប្រារព្ធមហាស្រពកីឡាអប់រំកាយទូទាំងប្រទេសលើកទី៧ឆ្នាំ
២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃទី៦ធ្នូនៅកីឡាដ្ឋាន Thien Truong ទីក្រុង Nam
Dinh។ ចាប់ផ្ដើមពិធីប្រារព្ធគឺជាកម្មវិធីសម្ដែងស្វាគមឧទ្ទេសនាមផ្នែកវប្បធម៍ Nam
Dinh។ បន្ទាប់នោះគឺកម្មវិធីដង្ហែក្បួនរបស់កម្មាភិបាលបុគ្គលិកកីឡាករកីឡាការិនី
មកពីគណៈប្រតិភូចំនួន៦៥ចូលរួមមហាស្រព។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួង
វប្បធម៍កីឡានិងទេសចរណ៍លោក Hoang Tuan Anh បានលើកច្បាស់ថា៖
“បន្តជោគជ័យនៃមហាស្រពចំនួន៦លើកមុន មហាស្រពកីឡាទូទាំងប្រទេសលើក
ទី៧បានរៀបចំសំដៅលើកកំពស់ការយល់ដឹងស្ថាប័នផ្នែកនានានិងសង្គមទាំងមូល
អំពីតួនាទីឥទ្ធិពលនៃការងារអប់រំកាយកីឡាក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេស តាមសេចក្តីអំពាវនាវរបស់លោកប្រធានហូជីមិញ ប្រជាជនខ្លាំងមាំមួនគឺ
ប្រទេសជាតិសម្បូរធូធារ។ បង្កើតការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអំពីអប់រំកាយកីឡាដល់
ឆ្នាំ២០២០៕”