មហោស្រពដូរតន្ត្រី ASEAN Pride ២០១៥ក្រោមប្រធានបទលើកដម្កើង គ្រួសារ

មហោស្រពដូរតន្ត្រី ASEAN Pride ២០១៥ក្រោមប្រធានបទលើកដម្កើង គ្រួសារ - ảnh 1
សិល្បៈករសិល្បៈការិនីមួយចំនួនចូលរួមការសំដែងនៃមហោស្រពឆ្នាំនេះ (រូបថត៖ngaynay.vn)

(VOVworld) - មហោស្រពដូរតន្រ្តី ASEAN Pride ២០១៥ ដោយស្ថានទូតអាមេរិក ប្រចាំនៅវៀតណាមនិងក្លិបនិយមចូលចិត្តសិល្បៈនិងដូរតន្រ្តី CAMA រៀបចំឡើង នឹងប្រព្រឹត្តទៅនាថ្ងៃទី២០ មិថុនា នៅរដ្ឋធានីហាណូយ។ក្រោមប្រធានបទ “លើក
ដម្កើងគ្រួសារ” មហោស្រពដូតន្រ្តី ASEAN Pride មានការចូលរួមរបស់ក្រុមដូរតន្រ្តី ល្បីឈ្មោះមកពីប្រទេសអាស៊ាននានា ក៏ដូចជាសិល្បៈករសិល្បៈការិនីវៀតណាម
ផងដែរ។ថ្លែងមតិនៅសន្និសីទកាសែត នាយប់ថ្ងៃទី១៨ មិថុនា លោក Michael Turnel ទីប្រឹក្សារងទទួលបន្ទុកវប្បធម៌កីឡានៃស្ថានទូតអាមេរិកបានឲ្យដឹងថា មហោស្រព
ដូរតន្រ្តី ASEAN Pride ២០១៥គឺសំដៅជំរុញការជួបប្រាស្រ័យខាង វប្បធម៌រវាងប្រជា
ជាតិនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ក្រៅពីនោះ មហោស្រព ឆ្នាំនេះក៏ឆ្ពោះទៅការ
លើកកំពស់ការយល់ដឹងអំពីសហគមន៍មនុស្សខ្ទើយ ប្ដូរភេទទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ