មហោស្រពផ្លាស់ប្តូរវប្បធម៌ Hai Phong - ជប៉ុន
|
មហោស្រពផ្លាស់ប្តូរវប្បធម៌ Hai Phong - ជប៉ុន |
(VOV)_នាយប់ថ្ងៃទី១២មិនា នៅទីក្រុងHai Phong (ភាគខាងជើងវៀតណាម)
បានប្រារព្វឡើងមហោស្រពផ្លាស់ប្តូរវប្បធម៌ជប៉ុននិងការតាំងពិព័រណ៌ផ្កាសាគូរ៉ា Hai
Phong ២០១៧។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong
លោក Nguyen Van Tung បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងជិតស្និទ្ធរវាង Hai Phong
និងជប៉ុន។ នៅក្នុងតំបន់ទីក្រុង មានគំរោងការណ៍ចំនួន១៣០ពីជប៉ុន ដោយមាន
ទុនចុះបញ្ជីចំនួន៤០ពាន់លានដុល្លារអាមេរិក ស្មើនឹង៣០% ទុនវិនិយោគផ្ទាល់ពីបរ
ទេសនៅ Hai Phong
ការតាំងពិព័រណ៌បានតាំងបង្ហាញដើមផ្កាសាគូរ៉ាចំនួន១០០ និងមែកជាងមួយ
ពាន់ដោយរដ្ឋាភិបាលជប៉ុនប្រគល់ជូនទីក្រុង។ ការតាំងពិព័រណ៌នេះនឹងអូសបន្លាយ
ដល់ថ្ងៃទី១៤មិនា៕