មហោស្រពយុវជនវៀតណាម-ចិនលើកទី២

មហោស្រពយុវជនវៀតណាម-ចិនលើកទី២ - ảnh 1
មហោស្រពយុវជនវៀតណាម-ចិនលើកទី២ (VOV)

        Vovworld-មហោស្រពយុវជនវៀតណាម-ចិនលើកទី២បានប្ររព្ធឡើង​នៅ​
ប្រទេសចិន។ ចូលរួមមហោស្រព ភាគីវៀតណាមមានប្រធានគណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ភាគីចិនមាន​
អនុប្រធានរដ្ឋចិនលោក Li Yuanchao និងដំណាងយុវជនជិត១ម៉ឺននាក់នៃ​ប្រទេស
ទាំងពីរ។ ថ្លែងមតិនៅមហោស្រព ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្ស​មាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានលើកច្បាស់ថា៖

        “យុវជនជាអនាគតនៃប្រទេសជាតិ។ ប្រសិនបើយុវជននៃប្រទេសជិត​ខាង​ទាំង
ពីរយល់ដឹងគ្នា​គោរព សហប្រតិបត្តិការសាមគ្គីក្នុងអតីតកាល ជាមួយទិស​ស្លោក
អក្សរ១៦និងល្អ៤ឆ្ពោះទៅអនាគតនោះ ពិតប្រាកដថាប្រជាជននៃប្រទេស​ទាំងពីរ
នឹងសុភមង្គលកិច្ចការកសាងលទ្ធិសង្គមនិយមនឹងជោគជ័យ។​ ខ្ញុំជឿ​ជាក់​ថា ជំនួប
ប្រាស្រ័យនេះនឹងជាឱកាសដើម្បីបណ្ដាមិត្តជិតស្និទ្ធយល់ដឹងគ្នា​ទៅវិញទៅមកថែម
ទៀត ក្រោយពេលត្រឡប់ទៅប្រទេសវិញ យុវជនម្នាក់ៗនឹង​ជា​ឯកអគ្គរដ្ឋទូតសុឆ័ន្ទះ
និងវប្បធម៍នៅប្រទេសរៀងៗខ្លួន។”

មហោស្រពយុវជនវៀតណាម-ចិនលើកទី២ - ảnh 2
ជំនួបប្រាស្រ័យនេះនឹងជាឱកាសដើម្បីបណ្ដាមិត្តជិតស្និទ្ធយល់ដឹងគ្នាទៅវិញទៅមកថែមទៀត (VOV)


        វាយតំលៃខ្ពស់ការដែលរៀបចំមហោស្រពយុវជនចិន-វៀតណាមលើកទី២​
លោក Li Yuanchao អនុប្រធានរដ្ឋចិនមានបំណងយុវជននៃប្រទេសទាំង​ពីរ​ចិន-វៀតណាមជ្រួតជ្រាបយ៉ាងជ្រាលជ្រៅក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំនៃ​ប្រទេស​ទាំងពីរ រួមគ្នាបង្កើតឡើងអនាគតដ៏ល្អប្រសើរសំរាប់ប្រជាជននៃប្រទេសទាំងពីរ​ក្នុងការ
ខំប្រឹងប្រែងជំរុញចំណងមិត្តភាពចិន-វៀតណាម កសាងលទ្ធិសង្គម​និយម​នៃ
ប្រទេសទាំងពីរ។ ជាលើកដំបូងបានចូលរួមមហោស្រព Liu Xue Hua និស្សិតនៅ
ទីក្រុង Nanning បានឲ្យដឹងថា៖

        “បណ្ដាមិត្តយុវជនវៀតណាមកក់ក្តៅណាស់។ ខ្ញុំបានឃើញថា មហោស្រព​នេះមានអត្ថន័យដ៏ធំធេងណាស់ រួមចំណែកទៅក្នុងទំនាក់ទំនងមិត្តភាពរវាង​យុវជននៃប្រទេសទាំងពីរនិងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិត​ស្និទ្ធ
ជាងទៀត។”

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង​ប្រធាន
រដ្ឋចិនលោក Xi JinPing បានផ្ញើរសំបុត្រអប់អរសាទមហោស្រពនិង​យុវជននៃ
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ