ម៉ាឡេស៊ីចាប់ខ្លួនជនជាប់សង្ស័យបីនាក់ក្នុងការបំផ្ទុះគ្រាប់បែកនៅវិហាErawanនៅប្រទេសថៃ
(VOVworld)-ប៉ូលីសម៉ាឡេស៊ីបានជូនដំណឹងថា ចាប់ខ្លួនជនជាប់សង្ស័យ ចំនួន
៣នាក់រួមមានជនប៉ាគីស្ថានមួយនាក់ និងជនម៉ាឡេស៊ីពីរនាក់ ក្នុងក្រប ខ័ណ្ឌស៊ើប
អង្កេតការបំផ្ទុះគ្រាប់បែកនៅវិហារ Erawan នៅរដ្ឋធានីបាងកក នាខែមុននេះ។នាយកស្ថាប័នប៉ូលីសជាតិម៉ាឡេស៊ី Khalid Abu Bakar នាថ្ងៃ ទី១៤កញ្ញាបានឲ្យដឹង
ថាម៉ាឡេស៊ីកំពុងជួយឧបត្ថម្ភប៉ូលីសថៃ ស៊ើបអង្កេត ការវាយប្រហារពោលខាងលើ ព្រមទាំងចាត់ទុកថា ជនជាប់សង្ស័យទាំងបី នាក់នេះអាច ជួយបំភ្លឺឲ្យបានច្បាស់
មូលហេតុនៃរឿងរ៉ាងពោលខាងលើ។ នាបច្ចុប្បន្ន រដ្ឋអំណាចម៉ាឡេស៊ីមិនទាន់មាន
ផែនការប្រគល់ជនជាប់សង្ស័យឲ្យប៉ូលីស នៅថៃឡើយ ដោយ ដំណើរការស៊ើបអង្កេត
រឿងហេតុជាមុនសិន៕