ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចសំរាប់សន្និសីទកំពូលអាស៊ានលើកទី ២៦



ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចសំរាប់សន្និសីទកំពូលអាស៊ានលើកទី ២៦  - ảnh 1
ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចសំរាប់សន្និសីទកំពូលអាស៊ានលើកទី ២៦ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ ធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បាន
អះអាងថា៖ ប្រទេសនេះកំពុងពន្លឿនការងារត្រៀមរៀបចំឲ្យសន្និសីទកំពូលរបស់ សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី ២៦ ដែលគ្រៀង
ប្រព្រឹត្តទៅ នៅរដ្ឋធានី Kuala Lumpur ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ មេសារ ឆ្នាំ
២០១៥ ខាងមុខ។ លោក Najib បានសង្កត់ធ្ងន់ថា៖ ឯកភាពស្ថិរភាពនិងភាព
សម្បូររុងរឿងរក្នុងតំបន់​មិនត្រឹមតែជាគោលដៅរបស់ម៉េឡាស៊ី ប៉ុណ្ណោះទេ
ថែមទាំង ជាទស្សនៈវិស័យរបស់ ប្រទេសនេះទៀងផង។ ម៉ាឡេស៊ីនឹងឆ្ពោះ
ទៅការអនុវត្តគោលដៅកសាង សហគមន៍អាស៊ានមួយដែលចែករំលែកបំណង
ប្រាថ្នាស្តីពីសន្តិសុខ នយោបាយ សេដ្ឋកិច្ចសង្គមនិងវប្បធម៌។ ក្រៅពីសន្និសីទ
កំពូលអាស៊ានលើកទី ២៦ ម៉ាឡេស៊ីក៏ បានទទួលរៀបចំសន្និសីទកំពូលអាស៊ាន
លើកទី ២៧ ចាប់ពីថ្ងៃទី ១៩ ដល់ទី ២១ វិច្ឆិកា ឆ្នាំ ២០១៥ និងបណ្ដាសន្និសីទ
ទាក់ទិនជាមួយដៃគូចំនួន ៧ របស់អាស៊ាន ក្នុងនោះ មានជប៉ុន ចិន ឥណ្ឌា
និងអាមេរិក។ នាថ្ងៃទី ២៧ មករា ឆ្នាំ ២០១៥ សន្និសីទ ជង្អៀតថ្នាក់រដ្ឋមន្ត្រីការ
បរទេសអាស៊ាន (AMM Retreat) នឹងត្រូវបានរៀបចំឡើង សំដៅពិភាក្សា
អំពីអាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០១៥ និងទស្សនៈវិស័យក្រោយឆ្នាំ ២០១៥ របស់សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ