យកចិត្តទុកដាក់ ថែទាំជីវភាពខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាពលករ
(VOVWORLD) - នៅកម្មវិធីនេះ សហព័ន្ធសហជីពវៀតណាម បានបំផុសខែកម្មករឆ្នាំ ២០២២ ក្រោមប្រធានបទ “កម្មករវៀតណាម៖ ត្រួសត្រាយផ្លូវ ច្នៃប្រឌិត ទទួលខុសត្រូវ សុវត្ថិ ភាព សម្របខ្លួន” ដោយផ្តោតការយកចិត្តទុកដាក់ដល់ការថែទាំ ជួយឧបត្ថម្ភពលករ ទាក់ទងនឹងការងារ និងប្រាក់ចំណូល; ផ្ដល់ប្រឹក្សាដល់ប្រមុខអាជ្ញាធរ និយោជកក្នុងការ ជួបប្រាស្រ័យ សន្ទនាជាមួយពលករ ដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាបន្ទាន់ និងការជំពាក់ជំពិនរបស់ពលករ កម្មករ។
ពិធីបំផុសខែធ្វើសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារ និងខែកម្មករឆ្នាំ២០២២។
(រូបថត៖ laodong.vn) |
នាព្រឹកថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ សហព័ន្ធសហជីពវៀតណាម សហការជាមួយគណៈ កម្មាធិការមជ្ឈិមដឹកនាំខែធ្វើសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារ បានប្រារព្ធពិធីបំផុសខែធ្វើសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារ និងខែកម្មករឆ្នាំ២០២២។
នៅកម្មវិធីនេះ សហព័ន្ធសហជីពវៀតណាម បានបំផុសខែកម្មករឆ្នាំ ២០២២ ក្រោមប្រធានបទ “កម្មករវៀតណាម៖ ត្រួសត្រាយផ្លូវ ច្នៃប្រឌិត ទទួលខុសត្រូវ សុវត្ថិ ភាព សម្របខ្លួន” ដោយផ្តោតការយកចិត្តទុកដាក់ដល់ការថែទាំ ជួយឧបត្ថម្ភពលករ ទាក់ទងនឹងការងារ និងប្រាក់ចំណូល; ផ្ដល់ប្រឹក្សាដល់ប្រមុខអាជ្ញាធរ និយោជកក្នុងការ ជួបប្រាស្រ័យ សន្ទនាជាមួយពលករ ដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាបន្ទាន់ និងការជំពាក់ជំពិនរបស់ពលករ កម្មករ។
ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ “គ្រប់ជាន់ថ្នាក់ត្រូវបង្កើនការដឹកនាំការងារធានាជីវភាពទាំងខាងសម្ភារៈ ខាង ស្មារតី ការងារធ្វើ សុខុមាលភាព និងសុវត្ថិភាព អនាម័យការងារ ថែទាំសុខភាពកម្មករ; ស្រាវជ្រាវ ពិនិត្យឡើងវិញ និងសុក្រិត គោលនយោបាយឲ្យទាន់ពេលវេលា តាម ទិសដៅផ្តោតលើការការពារ លុបបំបាត់ និងគ្រប់គ្រងកត្តាដ៏គ្រោះថ្នាក់ បង្កើនការ កៀរគរធនធានសង្គមសម្រាប់ការថែទាំជីវភាព និងសុខភាពពលករ”៕