យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម៖ អនុវត្តយ៉ាងសកម្មក្នុងរយៈពេលធម្យមនិងរយៈពេលវែង

(VOVWORLD) - អង្គការរៀបចំណាត់ថ្នាក់ទំនុកចិត្តអន្តរជាតិ Moody's បានប្រកាសអំពីការរក្សាដដែលនូវចំណាត់ថ្នាក់ទំនុកទុកចិត្តជាតិរបស់ វៀតណាមកើនឡើងនៅកំរិត ៣ សម្រាប់កញ្ចប់ថវិកាជារូបិយប័ណ្ណក្នុងស្រុកនិងបរទេស ក៏ដូចជាខ្ទង់កម្ចីជាន់ខ្ពស់ដោយមិនធានារ៉ាប់រងផងដែរ។ ទន្ទឹមនឹងនេះអង្គការ Moody's ក៏បានកែសម្រួល បង្កើនយថាទស្សន៍ឡើងទៅជាវិជ្ជមានដែរ។
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម៖ អនុវត្តយ៉ាងសកម្មក្នុងរយៈពេលធម្យមនិងរយៈពេលវែង - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ tapchitaichinh.vn)

មូលដ្ឋានដែលអង្គការ Moody's ដាក់ចេញសេចក្តីសម្រេចចិត្តក្នុងការបង្កើនយថាទស្សន៍ទំនុកចិត្តជាតិរបស់ វៀតណាមឡើងទៅកំរិតវិជ្ជមាន (ពោលគឺកើនឡើងពីរកាំ) គឺដោយសារការទទួលស្គាល់នូវលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ព្រមទាំងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការកែ សម្រួលប្រកបដោយជោគជ័យនូវការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដើម្បីនាំខឿនសេដ្ឋកិច្ចឲ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ និងសម្រេចបាននូវលទ្ធផល វិជ្ជមានផងដែរ។ ជាពិសេស ការដែលគណៈកម្មការរៀបចំណាត់ថ្នាក់ទំនុកចិត្តរបស់ Moody តំឡើងដល់ពីរកាំសម្រាប់យថាទស្សន៍ចំពោះវៀតណាម គឺមិនធ្លាប់មានពីមុនមកនៅក្នុងចំណាត់ថ្នាក់ទំនុកចិត្តរបស់អង្គការអន្តរជាតិនេះទេ។ លោក Do Thai Hung អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគ Finpros បានឲ្យដឹងថា៖

«ទោះបីជាពិភពលោកបានឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែលំហូរទឹកប្រាក់នៅក្នុងសេដ្ឋកិច្ចវៀតណាមបាននិងកំពុងចរាចរយ៉ាងខ្លាំង ជាពិសេសគឺធនាគារនៅតែរក្សាបាននូវសន្ទស្សន៍ហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយសុវត្ថិភាព ហើយក្រៅពីនោះ សន្ទស្សន៍អត្រាប្រាក់ចំណេញ ឬបំណុលអាក្រក់មិនត្រូវបានរងផលប៉ះពាល់ទេ សូម្បីតែមានធនាគារមួយចំនួនក៏ត្រូវបានកែលម្អមុន ពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ហេតុដូច្នេះ នេះនេះគឺជាចំណុចដ៏ល្អប្រសើរដែលអង្គការ Moody មានមូលដ្ឋានគ្រឹះ ដើម្បីបង្កើនការរៀបចំណាត់ថ្នាក់ទំនុកចិត្តចំពោះវៀតណាម»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ