យន្តហោះទម្លាក់គ្រាប់បែក B-៥២ របស់អាមេរិកបានមកដល់មជ្ឈិមបូព៌ា
(VOVWORLD) - នៅក្នុងសារដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២ ខែវិច្ឆិកា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-៥២ Stratofortress ពីកងវរសេនាតូចទម្លាក់គ្រាប់បែកលេខ ៥ នៃមូលដ្ឋានទ័ពអាកាស Minot បានមកដល់តំបន់ក្រោមការទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក។
មុននោះ កាលពីថ្ងៃទី១ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានព្រមានថា គេនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងនាវាដឹកប្រេង រួមជាមួយនឹងនាវាពិឃាតការពារមីស៊ីលផ្លោងទៅកាន់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ Pat Ryder បានបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធនៅក្នុងតំបន់ ឆ្លៀតឱកាសនេះ ដើម្បីវាយប្រហារលើបុគ្គលិកឬផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងអស់។
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-៥២ Stratofortress របស់អាមេរិក។ រូបថត៖ Reuters |
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាមេរិកបានសំណូមពរឱ្យអ៊ីរ៉ង់ដកចេតនាវាយប្រហារលើអ៊ីស្រាអែល ម្ដងទៀត ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអាចរារាំងអ៊ីស្រាអែលបានទេ ប្រសិនបើអ៊ីរ៉ង់ធ្វើការវាយប្រហារម្តងទៀត។
កាយវិការទាំងនេះ ប្រព្រឹត្តទៅក្នុងបរិបទដែល គេហទំព័រ Axios រាយការណ៍ថា ចារកម្មអ៊ីស្រាអែលជឿថា អ៊ីរ៉ង់កំពុងរៀបចំវាយការប្រហារលើអ៊ីស្រាអែលពីទឹកដីអ៊ីរ៉ាក់នាប៉ុន្មានថ្ងៃខាងមុខ ដែលប្រហែលជាមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា៕