|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយដំណាងចំនួន៤៤៥រូបចូលរួម
|
(VOV)_នាព្រឹកថ្ងៃទី២៨សីហា នៅទីក្រុងហាណូយប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយដំណាងចំនួន៤៤៥រូបចូលរួម មហាសន្និបាតយុវជនឆ្នើម ធ្វើតាមគំរូលោកប្រធានហូជីមិញ លើកទី៤ ឆ្នាំ ២០១៦។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយ
យុវជនត្រូវបន្តខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើពលកម្ម ហាត់ពត់លត់ដំឈានទៅមុខ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថែមទៀតថា៖
“ ដំណាងចំនួន៤៤៥រូប ចូលរួមមហាសន្និបាតលើកនេះ ជាបណ្ដាគំរូល្អ ក្នុងការ
សិក្ខានិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ មានការរួមវិភាគទានច្រើន ក្នុង
ការងារសម្ព័ន្ធសមាគមយុវជន និងចលនរយុវជន កុមារជំទង់ និងមានការជះឥទ្ធិ
ពលសកម្មក្នុងសង្គម។ បណ្ដាគំរូក្នុងមហាសន្និបាតនឹងបន្តរីករាលដាល់ បង្កើតឡើង
គំរូផ្សេងៗទៀតក្នុងទូទាំងប្រទេស៕”