យុវវ័យ Da Nang ជាមួយយុវជនជាអណិកជនចូលរួមជំរុំវិស្សមកាលវៀតណាម២០១៥
|
យុវវ័យ Da Nang ជាមួយយុវជនជាអណិកជនចូលរួមជំរុំវិស្សមកាលវៀតណាម២០១៥ (VOV) |
Vovworld-កម្មវិធីជួបប្រាស្រ័យយុវជនវ័យក្មេង Da Nang ជាមួយជំរុំវិស្សមកាលវៀតណាម២០១៥បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣កក្កដានៅសួនឧទ្យាន
សមុទ្រខាងកើតទីក្រុង Da Nang។ កម្មវិធីនេះដោយគណៈកម្មាធិការរដ្ឋទទួល
បន្ទុកជនវៀតណាមនៅឯបរទេសនិងក្រសួងការបរទេសសហការរៀបចំ។
យុវជននិស្សិតអណិកជននិងយុវវ័យ Da Nang ជាង១៦០នាក់បានចូលរួមល្បែង
លេងកំសាន្តបង្ហាញនូវស្មារតីសាមគ្គីភាពរបស់យុវជនវៀតណាម។ Pham Viet
Ha អណិកជនវៀតណាមនៅសាធារណៈរដ្ឋបេឡារុសបានឲ្យដឹងថា៖
“ពិធីជួបប្រាស្រ័យរវាងអណិកជននិងនិស្សិតយុវជនបណ្ដាខេត្តក្រុងជា
ឱកាសល្អមួយ។តាមរយៈសកម្មភាពដូច្នេះយើងខ្ញុំនឹងកាន់តែសាមគ្គីជាមួយគ្នា
ថែមទៀត។ បណ្ដាមិត្តនៅក្រុង Da Nang រាក់ទាក់ ទីក្រុង Da Nang អស្ចារ្សណាស់
មនុស្ស Da Nang ស្និទ្ធស្នាល៕”