រកឃើញករណីឆ្លងវីរុស Zika ច្រើនថែមទៀតនៅសឹង្ហបុរី
|
រកឃើញករណីឆ្លងវីរុស Zika ច្រើនថែមទៀតនៅសឹង្ហបុរី (VNA) |
(VOVworld) – នាថ្ងៃទី ២៩ សីហា ក្រសួងសុខាភិបាលនិងស្ថាប័នបរិស្ថានជាតិ
សឹង្ហបុរីបានឲ្យដឹងថា៖ គេបានរកឃើញករណីឆ្លងវីរុស Zika ចំនួន ១៥ ថែមទៀត
ដែលធ្វើឲ្យអ្នកឆ្លងវីរុសគ្រោះថ្នាក់នេះនៅសឹង្ហបុរីឡើងដល់ ៥៦ នាក់។ តាម
សេចក្តីប្រកាសថា៖ អ្នកជំងឺភាគច្រើនគឺជាកម្មករជាជនបរទេសដែលធ្វើការ
នៅ ការដ្ឋានសាងសង់មួយ។ អ្នកជំងឺភាគច្រើនត្រូវបានព្យាបាល ហើយកំពុង
ស្តារ ឡើងវិញ ប៉ុន្តែ វេជ្ជបណ្ឌិតបានរំលឹកថា៖ មាននារីសឹង្ហបុរីជាច្រើននាក់
បានសូមធ្វើ តេស្តទាក់ទិនដល់វីរុសនេះ។ មុននោះ នាថ្ងៃទី ២៧ សីហា ក្រសួង
សុខាភិបាល សឹង្ហបុរីបានរកឃើញករណីឆ្លងវីរុស Zika ដំបូងនៅតំបន់
Aljunied ប៉ែក អាគ្នេយ៍ប្រទេសនេះ៕