រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចខំប្រឹងប្រែងទទួលនិងហួសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
|
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចខំប្រឹងប្រែងទទួលនិងហួសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម (VNP) |
Vovworld-នារសៀលថ្ងៃទី២៥សីហានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីភាពកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល
និងក្រសួងស្ថាប័នមានសមត្ថកិច្ចមួយចំនួនវាយតំលៃអំពីបំរ៉ែបំរួលនៃសេដ្ឋកិច្ច
ពិភពលោកជាពេលកន្លងទៅដែលជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចវៀតណាម។ ថ្លែង
មតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រិលោក Nguyen Tan Dung បានចាត់ទុកថា
សេដ្ឋកិច្ចដំបន់និងពិភពលោកកំពុងមានបំរ៉ែបំរួលពិបាកព្យាករណ៍និងជះឥទ្ធិពល
ដល់វៀតណាម។ លោក Nguyen Tan Dung បានបញ្ជាឲ្យក្រសួងស្ថាប័នមានសមត្ថកិច្ច
បន្តតាមដានជាប់បំរ៉ែបំរួលស្ថានភាព វិភាគព្យាករណ៍នាំចេញដំណោះស្រាយទាន់
ពេលវេលាសមស្របរាប់ទាំងក្នុងករណីអាក្រកបំផុត។
ដោយស្មារតីនោះនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរក្រសួងស្ថាប័ន
ប្តេជ្ញាគោលដៅគ្រប់គ្រងដែលបានដាក់ចេញ ក្នុងនោះយកការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ជាគោលដៅខ្ពស់បំផុត៕