រោងចក្រវារីអគ្គិសនី Son La ត្រូវបានដាក់អោយដំណើការ
(VOV)_ក្រោយរយះពេល ៧ ឆ្នាំ សាងសង នាថ្ងៃទី ២៣ធ្នូ រោងចក្រវារីអគ្គិសនី
Son La (នៅភាគខាងជើងវៀតណាម) ត្រូវបានដាក់អោយដំណើការ។ នាយក
រដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានអញ្ជើញចូលរួម និងកាត់ខ្សែរបូរ។
គំរោងការណ៍វារីអគ្គិសនី Son La ជាសំណង់ស្នូលរបស់ប្រទេសជាតិ ដែលអាចផ្គត់
ផ្គង់បរិមាណអគ្គិសនីជារៀងរាល់ឆ្នាំជាង ១០ ពាន់លាន kWh។ថ្លែងមតិនៅទីនេះ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dungបានស្នើ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី
វៀតណាម កម្មាភិបាល កម្មករនៃក្រុមហ៊ុនវារីអគ្គិសនី Son La គ្រប់គ្រង់ល្អ ដើម្បី
រោងចក្រដំណើការប្រកបដោយសុវត្ថិភាព ស្ថិរភាព ពង្រីកលទ្ធផលសរុបរបស់សំណង់។
នាយករដ្ឋមន្ត្រីក៏បានបញ្ជាណែនាំគណះកម្មាធិការប្រជាជន ខេត្ត Son La, Dien
Bien និង Lai Chau បន្តរៀបចំដីផលិតកម្ម អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដោះស្រាយការងារធ្វើអោយជនរួមជាតិទៀតផង៕
|
នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dungអញ្ជើញចូលរួមពិធីបើកសម្ពោធន៍
វារីអគ្គិសនី Son La (http://truongtansang.net/) |