រដ្ឋាភិបាលថៃអនុម័តលើសេចក្ដីព្រាងសហប្រិតបត្តិការផ្លូវដែកជាមួយចិន
|
រដ្ឋាភិបាលថៃអនុម័តលើសេចក្ដីព្រាងសហប្រិតបត្តិការផ្លូវដែកជាមួយចិន |
(VOV)_រដ្ឋាភិបាលថៃ នាថ្ងៃទី១៧ វិច្ឆិកា បានអនុម័តទៅលើសេចក្ដីព្រាងក្រប
ខ័ណ្ឌសហប្រិតបត្តិការជាមួយចិន អភិវឌ្ឍន៍ខ្សែផ្លូវដែក ប្រវែង៨៦៧គីឡូម៉ែត្រ ដោយ
មានទឹកប្រាក់វិនិយោគជិត១០ពាន់លានដុល្លារអាមេរិក។ អ្នកនាំពាក្យ រដ្ឋាភិបាលថៃ
Sansern Kaewkamnerd បានអោយដឹងថា៖ ខ្សែផ្លូវដែកនេះបានតភ្ជាប់ច្រកទ្វាព្រំដែន
Noong Khai (ថៃ) ទៅកាន់ខេត្ត Nakhon Ratchasima និង Kaeng Khoi (ឡាវ) និងតភ្ជាប់
ពីទីក្រុងបាងកក ដល់កំពង់ផែ Map Ta Put។ តាមគំរោង ពិធីបើកការដ្ឋានសាងសង
នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ធ្នូ ខាងមុខប្រសិនបើភាគីទាំងពីរទទួលបានការព្រម
ព្រៀងចុងក្រោយ អំពីបញ្ហាការប្រាក់ទុនកម្ចី សំរាប់គំរោងការណ៍នេះនិងបញ្ហាទាក់
ទិនផ្សេងៗទៀត៕