រដ្ឋាភិបាលទួរគីចេញផ្សាយស្ថានភាពប្រកាសអាសន្ន
|
រដ្ឋាភិបាលទួរគីចេញផ្សាយស្ថានភាពប្រកាសអាសន្ន (Image: VNA) |
(VOVworld) – ៥ ថ្ងៃក្រោយពីការធ្វើរដ្ឋប្រហារមិនសម្រេចបាន នាថ្ងៃទី ២០ កក្កដា
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសស្ថានភាពប្រកាស
អាសន្នក្នុងអំឡុង ៣ ខែក្នុងទូទាំងប្រទេស។ លោក Erdogan បានអះអាងថា៖
ស្ថានភាពប្រកាសអាសន្នគឺចាំបាច់សំដៅកំចាត់ចោលមុខសញ្ញាភេរវកម្មទាក់
ទិនដល់ ឧបាយកលធ្វើរដ្ឋប្រហារទាំងស្រុង។ ទួរគីក៏បានចោទប្រកាន់អ្នកគាំទ្រ
បុព្វជិក Fethullah Gulen ដែលកំពុងរស់នៅនៅអាមេរិក ឈរនៅខាងក្រោយ
ឧបាយកលនេះ។ មុននោះ ប្រធានាធិបតី Erdogan បានចាត់ទុកថា៖ នេះនឹង
ជាកំហុសដ៏ធំ ប្រសិនបើ អាមេរិកមិនអនុញ្ញាតធ្វើបត្យាប័នបុព្វជិក Gulen
ទៅកាន់ទួរគី។ ក្រៅពីនោះ ថ្នាក់ដឹកនាំ រូបនេះក៏បានប្រកាសថា៖ ខឿនប្រជាធិប
តេយ្យរបស់ទួរគីដែលជាបេក្ខជនកំពុងខំប្រឹង ប្រែងចូលរួមសហភាពអឺរ៉ុប
(EU) នឹងមិនទទួលរងការជះឥទ្ធិពលទេ ទោះបីជាស្ថាន ភាពប្រកាសអាសន្ន
ក៏ដោយ។ បទបញ្ជានេះអនុញ្ញត្តឲ្យប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីអនុម័តលើ
ច្បាប់ថ្មីនិងដាក់កំហិតឬរលុបចោលបណ្ដាសិទ្ធិនិងសិទ្ធិសេរីភាពក្នុងករណីចាំ
បាច់ ដែលមិនត្រូវការការយល់ព្រមរបស់រដ្ឋសភាទេ៕