រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ (Pham Minh Chinh) រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងផ្តល់យោបល់អំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និង រយៈពេល ៧ ខែនៃ ឆ្នាំ២០២៤។

រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Nhật Bắc)

ជាកិច្ចចាប់ផ្តើមនៃសម័យប្រជុំនេះ រដ្ឋាភិបាលបានចំណាយពេលមួយនាទីធ្វើការស្មឹងស្មាធ  សម្តែងការសោកស្តាយចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (Nguyen Phu Trong)  ដែលជាថ្នាក់ដឹកនាំឆ្នើម  ប្រកបដោយកិត្យានុភាព និងជាអ្នកដឹកនាំមានកិត្យានុភាពមួយរូបចំណាយពេលអស់មួយជីវិតដើម្បីបក្ស និងប្រទេសជាតិ; ជាគំរូនៃការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំក៏បានអបអរសាទរដល់លោកប្រធានរដ្ឋតូ ឡឹម (To Lam) ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមជ្រើសតាំងកាន់តំណែងជាអគ្គលេខា នៃគណៈ កម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជាមួយនឹងអត្រាសំឡេងឆ្នោតដាច់ខាតគឺ ១០០%។

“គោលដៅរបស់យើងមិនផ្លាស់ប្តូរទេ យើងត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណាក្នុងដែនកំណត់ដែលរដ្ឋសភាអនុញ្ញាត។ កំណើនត្រូវតែត្រូវបានលើកកម្ពស់កាន់តែខ្លាំង។ សមតុល្យធំត្រូវតែធានាបាននូវ អតិរេកខ្ពស់ជាង។ បំណុលសាធារណៈ បំណុលរដ្ឋាភិបាល និងការចំណាយ លើសថវិកាត្រូវតែគ្រប់គ្រងបានល្អ។ ទីពីរ យើងត្រូវតែធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព...។ ឆ្នាំនេះ លទ្ធផលដែលទទួលបានត្រូវតែមានចំនួនច្រើន រួមបញ្ចូល និងទូលំទូលាយជាងឆ្នាំមុន”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រីបានស្នើដល់គ្រប់កម្រិត និងមូលដ្ឋានតាមដានយ៉ាងដិតដល់និងក្តាប់ជាប់នូវស្ថានការណ៍អន្តរជាតិ និងក្នុងប្រទេសដើម្បីឱ្យមានការឆ្លើយតប និងដំណោះស្រាយគោលនយោបាយទាន់ពេលវេលា បត់បែន និងមានប្រសិទ្ធភាព; បន្តអនុវត្តឱ្យបានស៊ីសង្វាក់គ្នា និងខ្លាំងក្លានូវភារកិច្ច និងដំណោះស្រាយដែលបានកំណត់លើគ្រប់វិស័យ ដោយខិតខំអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងជោគជ័យនូវគោលដៅ និងភារកិច្ចបានដាក់ចេញសម្រាប់ឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ