រដ្ឋាភិបាលបញ្ជាណែនាំអភិវឌ្ឈន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៤
|
រដ្ឋាភិបាលបញ្ជាណែនាំអភិវឌ្ឈន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៤(internte) |
(VOV)_សន្និសីទ Online របស់រដ្ឋាភិបាលជាមួយតំបន់នានា អំពីការលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាវៀតណាមស្ដីពី ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ ២០១៤ ដែលត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ធ្នូ។នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung និងគ្រប់ឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃខេត្ត ទីក្រុងចំនួន៦៣ ក្នុងទូទាំងប្រទេស បានអញ្ជើញចូលរួមសន្និសីទលើកនេះ។ សន្និសិទបានវាយតំលៃអំពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ចំពោះបណ្ដាដំណោះស្រាយសំខាន់ៗ អនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គមនិងថវិការរដ្ឋ ឆ្នាំ ២០១៣ ពិភាក្សាអំពីពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលចំពោះរាល់
ដំណោះស្រាយសំខាន់ អំពីការបញ្ជាណែនាំ អនុវត្តការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋ ឆ្នាំ២០១៤ផងដែរ៕